Cct850x100 1

កម្ពុជា-ចិនបើកិច្ចប្រជុំពិនិត្យពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយនៅថ្ងៃនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
Video Conference

ភ្នំពេញ៖ ភាគីកម្ពុជា និងចិន បានបើកកិច្ចប្រជុំដ៏សំខាន់មួយដើម្បីត្រួតពិនិត្យការអនុវត្ដភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាព៥ឆ្នាំ ក្នុងការកសាងសហគន៍វាសនារួមគ្នា។កិច្ចប្រជុំនេះរៀបចំឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈវីដេអូ Video Conference ដោយភាគីកម្ពុជាដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង និងលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន។កិច្ចប្រជុំនេះ ក៏នឹងមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន១៦ស្ថាប័នខាងកម្ពុជា និងចំនួន១៥ស្ថាប័នខាងចិនចូលរួមផងដែរ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជា-ចិនមានទំនាក់ទំនងពិសេសគឺគ្រប់ជ្រុងជ្រោយទាំងអស់។

ឧបនាយករដ្ឋមន្ត្រី បន្តទៀតថា នៅថ្ងៃ២៨ មេសា ២០១៩ តំណាងកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋរបស់ចិន ព្រមទាំងជារដ្ឋមន្រ្តីការបរទេស បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។ ដូច្នេះ ទំនាក់ទំនងរវាងកម្ពុជាចិន គឺមានទំនាក់ទំនងពិសេសគ្រប់ជ្រុងជ្រោយទាំងអស់។

បើតាមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កិច្ចប្រជុំធំក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅថ្ងៃទី១៦នេះភាគីកម្ពុជានិងចិននឹងពិនិត្យការអនុវត្ដភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាព៥ឆ្នាំ ក្នុងការកសាងសហគន៍វាសនារួម ព្រមទាំងការដាក់ទិសដៅ និងវិធានការពាក់ព័ន្ធថ្មីៗបន្ថែមទៀត ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ឬបញ្ចប់៕

ពាក្យទាក់ទង: កម្ពុជា_ចិន
Khcct banner

អត្ថបទទាក់ទង