Yearendyearend1140x150

ខេត្តព្រះសីហនុជាតំបន់ដែលមានបណ្តឹងច្រើនជាងគេលើករណី«ជួញដូរមនុស្ស»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋបាលខេត្តព្រះសីហនុចុះបង្រ្កាបទីតាំងល្បែងខុសច្បាប់មួយកន្លែងក្នុងក្រុងព្រះសីហនុ។

ព្រះសីហនុ៖ គិតចាប់ពីថ្ងៃទី ១៨ ខែសីហាមកដល់ពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចំនួន ៣៦៨ករណី ដោយក្នុងនោះខេត្តព្រះសីហនុគឺមានបណ្តឹងច្រើនជាងគេរហូតជាង ២០០ករណី។នេះបើតាមការប្រកាសរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”។

សម្តេច ស ខេង បានគូសបញ្ជាក់ថា ក្នុងចំណោមបណ្តឹង ៣៦៨ ករណីដែលក្រសួងមហាផ្ទៃទទួល បានតាមរយៈហ្វេសប៊ុក និង លេខទំនាក់ទំនងទាន់ហេតុការណ៍ គឺខេត្តព្រះសីហនុ មានចំនួនច្រើនជាងគេរហូតទៅដល់ ២៤៩ ករណី និងបានសង្គ្រោះជនរងគ្រោះចំនួន៣៦១ និង រងគ្រោះដោយអំពើជួញដូរចំនួន៩ករណី និងមានមនុស្ស៥៤នាក់ មាន៦សញ្ញាតិ។

បើតាមសម្តេច ស ខេង អាជ្ញាធរនៃក្រសួងមហាផ្ទៃបានចាប់ខ្លួនជនល្មើសចំនួន៤៤នាក់ មាន៣សញ្ញាតិ ហើយបានបញ្ជូនទៅតុលាការ បិទទីតាំង និង ប្រមូលភស្តុតាងបន្ថែមទៀត។ក្រៅពីនេះ នៅមានជនរងគ្រោះរាប់រយនាក់ទៀតដែលត្រូវបានអាជ្ញាធរកម្ពុជារកឃើញនិងជួយសង្គ្រោះហើយបញ្ជូនទៅកាន់ប្រទេសកំណើតវិញ។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា បានចេញបញ្ជាដាច់ណាត់​ឱ្យអភិបាលខេត្ត អភិបាលរាជធានី និង មន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលា​ចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់​តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។ខេត្តព្រះសីហនុ ជាតំបន់មួយដែលបណ្តុំដោយជនបរទេសរស់នៅជាពិសេសជនជាតិចិន និង រងការសង្ស័យប្រមូលផ្តុំដោយល្បែងស៊ីសងខុសច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង