Yearendyearend1140x150

នាយករដ្ឋមន្ត្រីជប៉ុនគាំទ្រការបង្កើត«រោងចក្រដំឡើងរថយន្ដ Toyota»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានបង្ហាញពីជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនៃការ បង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា។ការប្រកាសនេះ ធ្វើឡើងក្នុងពេលលោកជួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទូក្រុងតូក្យូ ប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានចាត់ទុកគម្រោងបង្កើតរោងចក្រនេះជាការជំរុញបន្ថែមនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយវាជាការបង្កើតជាឱកាសការងារដល់ប្រជាពលរដ្ឋផងដែរ។សម្រាប់ លោក គីស៊ីដា ហ្វូមីអូ រោងចក្រនេះនឹងពង្រឹងបន្ថែមនៃកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន និង កម្ពុជា។

ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេច ហ៊ុន សែនបានអរគុណលោក គីស៊ីដា ហ្វូមីអូ នៅក្នុងចូលរួមជួយតាមរយៈផ្តល់នូវជំនួយ និង វិនយោគនៅប្រទេសកម្ពុជា និង បានបង្ហាញនូវការបន្តចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាពតាមលទ្ធភាពនាពេលកន្លងមក។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាបពរជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.”ក្នុងការបង្កើតរោងចក្រផ្គុំ និង តម្លើងរថយន្តតូយ៉ូតា នៅចំណុចទីតាំង តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ គម្រោងនេះប្រើប្រាស់ទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និង បង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង