Yearendyearend1140x150
Img 0571

ចិនផ្អាកជើងហោះហើរជាមួយបង់ក្លាដែសបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបតំណាង។រូបភាព Cri ccfr

ចិន៖រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន កាលពីថ្ងៃទី១៤ខែមិថុនា បានសម្រេចចាត់វិធានការតម្រូវឱ្យផ្អាកជើងហោះហើរមួយរយៈជាមួយប្រទេសបង់ក្លា ចាប់ពីថ្ងៃទី២២ខែមិថុនាតទៅ។ការសម្រេចនេះ គឺបន្ទាប់ពីអាជ្ញាធរចិនរកឃើញអ្នកដំណើរ១៧នាក់មកពីបង់ក្លាដែសមានវិជ្ជមានជំងឺកូវីដ១៩។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១១ខែមិថុនា មានអ្នកដំណើរ១៧នាក់នៃជើងយន្តហោះ CZ392 របស់ក្រុមហ៊ុនអាកាសចរណ៍ខាងត្បូងចិនដែលហោះហើរពីក្រុង Dhakaប្រទេសបង់ក្លាដែសទៅកាន់ក្រុងក្វាំងចូវប្រទេសចិន។អាជ្ញាធរបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៧នាក់។

អនុលោមតាមការកំណត់ពាក់ព័ន្ធនៃ«សេចក្តីជូនដំណឹងរបស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនស្តីពីការកែសម្រួលជើងហោះហើរអ្នកដំណើរអន្តរជាតិ »ដែលប្រកាសនៅថ្ងៃទី៤ខែមិថុនា រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនសម្រេចចាត់វិធានការតម្រូវឱ្យផ្អាកជើងហោះហើរនេះ ចាប់ពីថ្ងៃទី២២ខែមិថុនាតទៅ ក្នុងរយៈពេល៤សប្តាហ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង