Yearendyearend1140x150
Img 0571

ក្រសួងសុំឱ្យពលរដ្ឋអត់ធ្មត់ការប្រើ​«ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋប្រើប្រាស់«ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ»ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។រូបភាព៖ បណ្តាញសង្គម

ភ្នំពេញ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់យានយន្តទាំងអស់ឱ្យមានការអត់ធ្មត់ការប្រើ​«ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ»។ការអំពាវនាវនេះ ធ្វើឡើងខណៈពេលដែលប្រជាពលរដ្ឋជាច្រើននាក់សម្រុកនាំគ្នាប្រើប្រាស់ផ្លូវនេះក្នុងឱកាសភ្ជុំបិណ្ឌ មុនថ្ងៃបើកដំណើរការជាផ្លូវការ។

ក្រសួងសាធារណការ និង ដឹកជញ្ជូន បានគូសបញ្ជាក់ថា​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រេីប្រាស់ ជាសាធារណៈនៅឡេីយទេ។ដូច្នេះក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាអត់ធ្មត់​ រង់ចាំដល់ថ្ងៃទី០១ តុលា​ ២០២២​ ទេីបអាចប្រេីប្រាស់បាន។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

បើតាមគម្រោង ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថ្មីដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការ សាកល្បងប្រើប្រាស់ ដោយឥតគិតថ្លៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង