Yearendyearend1140x150
Img 0571

កូរ៉េខាងជើងគ្រោងធ្វើតេស្តមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មីស៊ីលផ្លោង Hwasong-15 របស់កូរ៉េខាងជើង អំឡុងពេលព្យុហយាត្រាយោធានៅទីក្រុងព្យុងយ៉ាង

កូរ៉េ៖ យោធាកូរ៉េខាងត្បូង បានរកឃើញសញ្ញាថា កូរ៉េខាងជើង អាចនឹងត្រៀមសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នាថ្ងៃសៅរ៍នេះ។

បើយោងតាមរាយការណ៍ដោយដកស្រង់ប្រភពយោធាកូរ៉េខាងត្បូងដែលមិនបញ្ចេញឈ្មោះមួយបានឲ្យដឹងថាយោធាកូរ៉េខាងត្បូងបានរកឃើញការត្រៀមរៀបចំនៅសប្តាហ៍នេះនៅទីក្រុង Sinpo ខេត្ត South Hamgyong ប្រទេសកូរ៉េខាងជើង ដោយកូរ៉េខាងជើងគ្រោងនឹងតេស្តមីស៊ីលជាថ្មីម្តងទៀត។ នេះគឺស្របតាមរបាយការណ៍របស់ Think Tank ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកក្នុងសប្តាហ៍នេះ ដែលបានលើកឡើងពីរូបភាពផ្កាយរណបពាណិជ្ជកម្ម។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានអះអាងថាប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ដឹងពីសញ្ញា និងចលនាដែលបង្ហាញពីការបង្កហេតុរបស់កូរ៉េខាងជើង រួមទាំងមីស៊ីលប្រភេទ SLBMsថែមទៀតផង ។

ដោយឡែកអនុប្រធានាធិបតីអាម៉េរិក លោកស្រី Harris គ្រោងនឹងធ្វើទស្សនកិច្ចក្នុងតំបន់នៅសប្តាហ៍ក្រោយ និងជួបជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា ការសាកល្បងនុយក្លេអ៊ែរ ឬការបង្កហេតុផ្សេងទៀតអាចធ្វើទៅបានក្នុងអំឡុងពេលធ្វើដំណើររបស់លោកស្រី Harris ទៅកាន់តំបន់ ប៉ុន្តែពួកគេមិនមានការព្យាករណ៍ ឬការប្រកាសណាមួយដែលត្រូវធ្វើនោះទេ។

នាវាផ្ទុកយន្តហោះអាម៉េរិកមួយគ្រឿងបានមកដល់កូរ៉េខាងត្បូងកាលពីថ្ងៃសុក្រជាលើកដំបូងក្នុងរយៈពេលប្រហែលបួនឆ្នាំដោយបានចូលរួមជាមួយនាវាយោធាផ្សេងទៀតដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកងកម្លាំងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថាកូរ៉េខាងជើងបានថ្កោលទោសការដាក់ពង្រាយយោធាអាម៉េរិកពីមុន និងសមយុទ្ធរួមគ្នាថាជាការហាត់សមសម្រាប់សង្គ្រាម និងភស្តុតាងនៃគោលនយោបាយអរិភាពដោយទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង