Yearendyearend1140x150

ពលរដ្ឋវៀតណាមជាង១ពាន់នាក់ត្រូវបានជួយសង្រ្គោះពីកម្ពុជាក្រោយចាញ់បោកមេខ្យល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនជាតិវៀតណាមដែលត្រូវបានជួយសង្គ្រោះពីកាស៊ីណូកម្ពុជា ព្រំដែននៅច្រកព្រំដែនម៉ុកបៃ ខេត្តតៃនិញ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២

វៀតណាម៖ ជនជាតិវៀតណាមជាង ១,០០០ នាក់ដែលត្រូវបានបោកបញ្ឆោតឱ្យចូលមកកម្ពុជាខណៈដែលពលករខុសច្បាប់ត្រូវបានជួយសង្គ្រោះមកទល់ពេលនេះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបានបញ្ជូនទៅកាន់ប្រទេសរបស់ខ្លួនវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា គិតត្រឹមសប្តាហ៍នេះ "ពលរដ្ឋវៀតណាមជាង ១០០០ នាក់ត្រូវបានជួយសង្គ្រោះ ហើយរាប់ពាន់នាក់ត្រូវបានគាំទ្រជាមួយនឹងនីតិវិធីស្រប់ច្បាប់បញ្ជូនត្រឡប់ទៅលំនៅដ្ឋានវិញ" ។ អ្នកស្រីបានបន្ថែមថា ពលរដ្ឋវៀតណាមប្រហែល ៤០០ នាក់ត្រូវបានជួយសង្គ្រោះក្នុងខែកញ្ញាតែមួយ។ លោកស្រី អះអាងថា អាជ្ញាធរកម្ពុជាបានសហការជាមួយប្រទេសវៀតណាម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួនតាមរយៈការបង្រ្កាបជាច្រើនចាប់តាំងពីដើមខែនេះ។

កាលពីថ្ងៃពុធ ពលករវៀតណាមនៅកម្ពុជាចំនួន ៧១នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅខេត្តតៃនិញ ភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងនោះ ៥៦នាក់បានរត់គេចពីកាស៊ីណូកម្ពុជាចម្ងាយ៥០០ម៉ែត្រពីព្រំដែនកាលពីថ្ងៃទី១៧ ខែកញ្ញា ខណៈអ្នកនៅសល់ត្រូវបានអាជ្ញាធរជួយសង្គ្រោះ។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងកាលពីថ្ងៃទី១៩ ខែកញ្ញា ថា ប្រទេសកម្ពុជាបានទទួលសំណើរចំនួន ១៨៩ សម្រាប់ជួយសង្រ្គោះជនរងគ្រោះពីការជួញដូរមនុស្សក្នុងរយៈពេលមួយខែកន្លងមកនេះ។ លោកបន្ថែមថា ពួកគេភាគច្រើននៅខេត្តព្រះសីហនុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង