Yearendyearend1140x150

សំណេរអតីតទូតចិនប្រចាំកម្ពុជា៖ព្រះមហាវីរក្សត្រនរោត្តមសីហនុដែលខ្ញុំស្គាល់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបថតអនុស្សាវរីយ៍ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាមួយលោក FU XUE ZHANG នៅលើយន្តហោះ ក្រោយពីចុះហត្ថលេខាសន្តិសញ្ញាសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១។

ព្រះរាជពិធីខួប ១០០ ព្រះវស្សានៃថ្ងៃប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៥ ខែ កញ្ញា។ ភ្ញៀវកិត្តិយសថ្នាក់ដឹកនាំកំពូលដែលចូលរួមកម្មវិធីបានវាយតម្លៃខ្ពស់ចំពោះស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ចំពោះការទាមទារឯករាជ្យជាតិ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការរឹតចំណងមិត្តភាពរវាងចិន-កម្ពុជាដ៏ល្អប្រសើរ ។ លោក FU XUE ZHANG អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ និង ចំណងមិត្តភាពយ៉ាជ្រាលជ្រៅជាមួយនឹងព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ។ នៅក្នុងអង្គពិធីនេះ ឯកអគ្គរដ្ឋទូតFU XUE ZHANG បានសម្តែងនូវក្តីនឹករលឹកយ៉ាងពន់ពេកចំពោះ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

រូបព្រះមហាវីរក្សត្រ នរោត្តម សីហនុ និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងចូលរួមពិធីរំលឹកខួប៦០ឆ្នាំនៃការបង្កើតសាធារដ្ឋប្រជាមានិតចិននៅទីក្រុងប៉េកាំងនា ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩

ដំណើរជីវិតនយោបាយរបស់ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានភាពអស្ចារ្យ និងពោរពេញដោយរឿងអច្ចរយៈជាច្រើន ថ្វីត្បិតតែស្ថានភាពនយោបាយ មានសភាពរង្គួសរង្គើ បត់បែនខ្លាំង ព្រះអង្គនូវតែអាចជម្នះរាល់ឧបសគ្គទាំងឡាយយ៉ាងជោគជ័យ ជាច្រើនលើកច្រើនសារ ដែលទាំងនេះជាការវិវត្តន៍ស្របគ្នា ទៅនឹងជោគវាសនាដ៏លំបាកនៃមាតុភូមិរបស់ព្រះអង្គ។ ក្នុងអំឡុងពេលព្រះអង្គកាន់កាប់នយោបាយជង៦០ឆ្នាំមកនេះ ប្រពន្ធ័នៃការគ្រប់គ្រងប្រទេសជាតិធ្លាប់មានការផ្លាស់ប្តូរចំនួន ៨លើក ដែលក្នុងនោះមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនឹកស្មានមិនដល់ចំនួន៤លើក។ ប៉ុន្តែ ផលចុងក្រោយនៃបំរែបំរួលនោះគឺ ប្រទេសកម្ពុជាទទួលបានឯករាជ្យជាតិត្រលប់មកវិញ រក្សាបូរណភាពទឹកដី ឯប្រព័ន្ធគ្រប់គ្រងរបស់ព្រះរាជាណាចក្រក៏ត្រឡប់មកសភាពដើមវិញ ព្រះអង្គក៏បន្តដឹកនាំប្រទេសឆ្ពោះទៅមុខទៀត។

យុគ្គប្រវត្តិដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជា បណ្តាលមកពីការរងឥទ្ធិពលនៃកត្តាផ្សេងៗនៃអន្តរកម្មទាំងក្នុង និងក្រៅប្រទេស។ ឯកត្តាចំបងដែលអាចតម្រង់ទិសនៃការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងមានប្រសិទ្ធភាពនោះគឺ បំណងប្រាថ្នា និងមនសិការរបស់ប្រជាជនកម្ពុជា។ ប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺជានិម្មិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជា ទ្រង់មានព្រះហឫទ័យសណ្តោះប្រណៃ ច្ឆន្ទៈស្នេហាជាតិ និងប្រជាជនកម្ពុជា ព្រមទាំងមានប្រាជ្ញាឈ្លាសវៃ និង មានភាពអង់អាចក្លាហានមិនរាថយ ដែលនេបង្ហាញពីស្មារតីសុច្ឆន្ទៈ និងភាពអង់អាចក្លាហានរបស់ប្រជាជន។ នៅពេលដែលទ្រង់បានដាក់រាជ្យ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា បានប្រសិទ្ធនាមដ៏ខ្ពង់ខ្ពស់ជូនព្រះអង្គជា «ព្រះមហាវីរក្សត្រ» និងជា «បិតាជាតិខ្មែរ» ដើម្បីជាការកត់ត្រាពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គជារៀងរហូត។

ការប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងបូរណ៍ភាពទឹកដី គឺជាគោលការណ៏ចំបងសម្រាប់កសាងប្រទេសរបស់ព្រះអង្គ។ នៅដើមសម័យកាលដំបូង នៅពេលព្រអង្គបានប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិយមក្នុងការតស៊ូទាមទារនូវឯករាជ្យភាព និងក្រោយមកបានប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយមថ្មីដើម្បីការពារឯករាជ្យ ព្រះអង្គតែងតែប្រកាន់ខ្ជាប់គោលការណ៍មិនរាថយ និងមិនងាករេក្នុងគោលដៅទាមទារ “ឯករាជ្យ” និង “អព្យាក្រឹតសន្តិភាព”ជានិច្ច។ នៅចំពោះមុខការគំរាមកំហែងនៃ “ការបោះបង់ចោល” និង”ការផ្តាច់ទំនាក់ទំនង “របស់ពួកអាណានិគមនិយម ព្រះអង្គនៅតែប្រកាន់ខ្ជាប់នូវឆន្ទៈមុតមាំ គឺ៖ ”ខ្ញុំត្រូវតែទាមទារឯករាជ្យអោយ ប្រជាជនកម្ពុជា មិនអាចព្រោះតែដើម្បីរក្សាទំនាក់ទំនងរវាងភាគីទាំងពីរបោះបង់ចោលនូវគោលដៅរបស់ខ្ញុំឡើយ”។ ព្រះអង្គយល់ច្បាស់អំពីពាក្យកុហកភូតភររបស់ក្រុមចក្រពត្តិនិយមថ្មីស្តីពី “ការគំរាមកំហែងនិងឈ្លានពានរបស់បក្សកុម្មុយនិស្ត” តាំងពីដំបូងមកម្លេះ។ នៅឆ្នាំ១៩៥៥ ក្រោយពីព្រះអង្គបដិសេធន៍មិនចូលជាសមាជិក “អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍” ក្រុមចក្រពត្តិនិយមតែងតែប្រឆាំងរាល់សកម្មភាពរបស់ព្រះអង្គជានិច្ច។

ប៉ុន្តែ ព្រះអង្គនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលនយោបាយដឹកនាំរបស់ទ្រង់ជានិច្ច ក្នុងការលុបបំផ្លាញនូវសកម្មភាពលួចធ្វើឃាត និងឧបាយកលរបស់សត្រូវនៅទាំងផ្លូវងងឹតនឹងផ្លូវភ្លឺនៅគ្រប់វិស័យ។ ទ្រង់អង្គអាចក្នុងការប្រើប្រាស់កម្លាំងដ៏ស្តួចស្តើងនៃប្រទេសដ៏តូចមួយ ទៅប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយមដែលជាចក្រភពធំមានឥទ្ធិពលខ្លាំងខ្លាំ។ ទ្រង់តែងតែមានឆន្ទៈមុតមាំ យុទ្ធសាស្រ្តមានភាពរស់រវើក ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយ និងមានវិធានការបត់បែនយ៉ាងល្អក្នុងការដោះស្រាយនឹងបញ្ហាប្រឈម។ ទង្វើទាំងនេះមិនត្រឹមតែបង្ហាញពីភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់ព្រះអង្គប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចរិតលក្ខណៈ ភាពអង្គអាចក្លាហានដែលជាអ្នកស្នេហាជាតិដ៏អស្ចារ្យផងដែរ។

ជំរុញការកែទម្រង់តាមយុគ្គសម័យ និងអភិវឌ្ឍន៍ដើម្បីសេចក្តីសុខចម្រើនរបស់ប្រជាជន គឺជាគោលដៅពេញមួយជីវិតរបស់ព្រះអង្គ ដើម្បីឆ្ពោះទៅរកវិថីអភិវឌ្ឍន៍។ ព្រះអង្គយល់ដឹងយ៉ាងជ្រាលជញរៅអំពីប្រវត្តិសាស្ត្រ ព្រមទាំងបានតាក់តែងនូវជីវប្រវត្តិសង្ខេបនៃរាជវង្សានុវង្សខ្មែរ។ ភាពរីកចម្រើន និង ការធ្លាក់ចុះនៅក្នុងសម័យអង្គរ និងការបាត់បង់ទឹកដីមួយភាគធំក្រោយសតវត្សទី១៤ គឺជាភាពសោកសៅបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ។ ចាប់តាំងពីពេលដែលព្រះអង្គឡើងគ្រងរាជ្យមក ទ្រង់បានបេជ្ញាចិត្តក្នុងការជម្រុញការអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើននាថ្ងៃអនាគត ដើម្បីជាការប៉ះប៉ូវលើប្រវត្តិសាស្ត្រដ៏អកុសលនៃប្រទេសមួយនេះ។

ដូច្នេះ ព្រះអង្គមានគំនិតអនុវត្ត ”ការរួមបញ្ចូលធាតុខ្លាំង” ក្នុងការស្វែងរកវិថីអភិវឌ្ឍន៍ដែលសាកសមនិងប្រទេសរបស់ខ្លួន ព្រមទាំងបានធ្វើកំណែទម្រង់ពីរបបស្វ័យភាពនៃរាជានិយមកម្ពុជា ទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយបានកាត់បន្ថយ រឺលុបបំបាត់នូវព្រះរាជសិទ្ធ ដើម្បីបង្កើននូវមតិសាធារណៈ និងសិទ្ធប្រជាពលរដ្ឋក្នុងយន្តការគ្រប់គ្រងប្រទេស។ ក្រោយមក ព្រះអង្គបានដាក់រាជ្យ ព្រមទាំងប្រើប្រាស់សមាភាពជាអ្នកនយោបាយម្នាក់ ចូលរួមប្រលូកក្នុងឆាកនយោបាយ ទទួលបាននូវសមិទ្ធិផលដ៏ពិសេសវិសាល។ ព្រះអង្គបានបង្កើត“របបសង្គមរាស្រ្តនិយម” តាមរយៈការរបោះឆ្នោត បង្កើតគណៈរដ្ឋមន្ត្រីគ្រប់គ្រង។ ម្យ៉ាងវិញទៀត ព្រះអង្គតែងតែរៀបចំកិច្ចប្រជុំ “សភាប្រជាជនជាតិ” ដើម្បីផ្តល់ឱកាសនិងសិទ្ធដល់ប្រជាជនចូលរួមពិគ្រោះយោបល់អំពីការងារប្រទេសជាតិ។

ចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧០ “សម័យសង្គមរាស្រ្តនិយម” គឺជាសម័យកាលជឿនលឿន និងរីកចម្រើនបំផុតរបស់ប្រទេសកម្ពុជា។ ក្រៅពីកំណែទម្រង់នៃគោលនយោបាយដ៏មានប្រសិទ្ធភាព ព្រះអង្គថែមទាំងមានគំនិតផ្តួចផ្តើមក្នុងការធ្វើកំណែទម្រង់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មពង្រីងការគ្រប់គ្រងរដ្ឋ និងវិធានការជម្រុញលើផលិតកម្ម និងការលក់ចេញនៃផលិតផលកសិកម្មជាច្រើនដូចជា អង្ករ កៅស៊ូ។ល។

ព្រះអង្គថែមទាំងយកចិត្តទុកដាក់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យទូរគមាគមន និងវិស័យផ្សេងៗដែលជាវិស័យសំខាន់ពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេស បានអនុវត្តវិធានការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍន៍ផលិតផលកសិកម្ម និងកែសម្រួលជីវភាពកសិករឲ្យកាន់តែប្រសើរឡើង ដូចជាការចែកដីដល់ប្រជាពលរដ្ឋដែលមិនមានដីកសិកម្ម ហើយជួយពួកគេបង្កើនបច្ចេកទេសផលិតកម្ម ដោយបានបង្កើតគណៈកម្មការកែលម្អលំនៅដ្ឋានជនបទ និងផ្តល់មូលនិធិគាំទ្រផ្នែកហិរញ្ញវត្ថុ។

ក្រៅពីនេះ ព្រះអង្គតែងតែចុះទៅចូលរួមសកម្មភាពពលកម្មនានានៅវាលស្រែដោយផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ពីការរស់នៅរបស់ប្រជាជន។ ព្រមទាំងបានបើកចរាចរណ៍ពិសេស ”ផ្លូវត្រង់” ដើម្បីយាងទៅសួរសុខទុក្ខប្រជារាស្ត្រ ស្វែងយល់នូវទុក្ខលំបាករបស់ប្រជារាស្ត្រ និងជួយដោះស្រាយបញ្ហាលំបាកៗដែលនៅចំពោះមុខ។ បន្ទាប់ពីបានដាក់រាជ្យ ព្រះអង្គតែងតែផ្តល់ជាជំនួយដល់ប្រជាជនក្រីក្រជាប្រចាំ។ ហើយព្រះអង្គជាបុគ្គលដំបូងដែលជម្រុញនូវសកម្មភាពសប្បុរសធម៌នេះ ដែលជាគូរដ៏ល្អប្រសើរមួយដែលបញ្ជាក់អោយឃើញច្បាស់ពី “ការគោរព ស្រឡាញ់និងការផ្តល់ប្រយោជន៍ជូនប្រជាជន”។

ការពារយុត្តិធម៌អន្តរជាតិ រក្សាសន្តិភាពពិភពលោក គឺជាស្នាព្រះហស្ថដ៏សំខាន់របស់ព្រះអង្គក្នុងការជម្រុញវឌ្ឍនភាពរបស់មនុស្សជាតិ។ ក្នុងនាមជាពុទ្ធសាសនិកមួយអង្គ ព្រះអង្គបានអនុវត្តទៅតាម《គម្ពីមេត្តាធម៌ និងចិត្តបរិសុទ្ធ》ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ”សេចក្តីសណ្តោះប្រណី និងអាណិតស្រឡាញ់” ទៅតាមគន្លងព្រះពុទ្ធសាសានថេរវាទ។ ក្នុងព្រះហារទ័យរបស់ព្រះអង្គតែងតែងនឹករលឹកដល់ប្រជាជនកម្ពុជា ហើយនឹងប្រជាជនឥណ្ឌូចិន៣ប្រទេស (គឺ វៀតណាម កម្ពុជា និងឡាវ)។ នៅ៧០ឆ្នាំមុន ព្រះអង្គធ្លាប់បានពោលទៅកាន់ក្រុមអាណានិគមនិយមចាស់ថ្មីថា៖ ”ការទាមទារឯករាជ្យពេញលេញរបស់ប្រទេសមួយ គឺជាក្តីប្រាថ្នារួមមួយរបស់ឧបទ្វីបឥណ្ឌូចិន ៣ប្រទេស យើងមានមនោគមវិជ្ជាខុសពីបក្សកុម្មុយនិស្តវៀតណាម ប៉ុន្តែយើងអាណិតអាសូរនូវការតស៊ូរំដោះជាតិរបស់ពួកគេ ”។ ឆ្លើយតបទៅនឹងការទទូច និងបង្ខិតបង្ខំរបស់ភាគីអឺរ៉ុបក្នុងការអនុវត្តយុទ្ធសាស្ត្រ "អាស៊ីប្រឆាំងនឹងអាស៊ី" ព្រះអង្គបានបដិសេធ ព្រមទាំងពោលទៅកាន់គូភាគីវិញថា៖ ”កម្ពុជាសូមបដិសេធមិនធ្វើជាមូលដ្ឋានប្រឆាំងនឹងបក្សកុម្មុយនិស្តវៀតណាមឡើយ”។ ព្រះអង្គយល់ស្របយ៉ាងខ្លាំងចំពោះអ្វីដែលប្រធានហូជីមិញបានមានប្រសាសន៍៖ ”គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យភាពរបស់ប្រទេសនោះទេ”។ លោកបានមានប្រសាសន៍ទៀតថា៖ ”ថ្វីត្បិតខ្ញុំនិងគាត់មានអាយុមិនដូចគ្នាមែនពិត ប៉ុន្តែយើងមានចំនុចដែលដូចគ្នានោះគឺ ”ពុះពារ និងតស៊ូការពារដើម្បីឯករាជ្យជាតិ ”។ ក្នុងរយៈកាលក្រោយមក ព្រះអង្គបានផ្តួចផ្តើមនូវសន្និសីទទីក្រុង ហ្សឺណែវពាក់ព័ន្ធនឹងបញ្ហាប្រទេសឡាវ និងសន្និសីទប្រជាជនកំពូលនៃ ឥណ្ឌូចិន៣ប្រទេស។ ព្រអង្គបានចូលរូមយ៉ាងសកម្មក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនឧបទ្វីបឥណ្ឌូចិន ៣ប្រទេស រួមគ្នាប្រឆាំងការឈ្លានពានរបស់បរទេស និងទទួលបានជ័យជំនះទាំងស្រុង ព្រមទាំងទទួលបានសមិទ្ធិផលយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្រ។

ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព និងការអភិវឌ្ឍន៍នៅតំបន់អាស៊ី និងពិភពលោក។ ព្រះអង្គបានខិតខំប្រឹងប្រែងក្នុងការបង្កើត និងពង្រីកចលនាមិនចូលបក្សសម្ព័ន្ធ ដើម្បីគាំទ្រការបង្រួបបង្រួម និងប្រឆាំងការរើសអើងពូជសាសន៍។ ព្រះអង្គបានប្រកាន់ខ្ជាប់នូវ ”គោលការណ៍ទាំង៥ នៃការរួមរស់ដោយសន្តិភាព” និង ” គោលការណទាំង១០ ប្រការក្នុងសន្និសីទ ក្រុងបានឌុង” តស៊ូមតិយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះទឹកដី និងជម្លោះអន្តរជាតិតាមរយៈការចរចាដោយសន្តិវិធី។ ព្រះអង្គបានជំទាស់នឹងការសាកល្បងនុយក្លេអ៊ែរនៅអាហ្វ្រិក។ ហើយព្រះអង្គក៏បានជំទាស់ ចំពោះខ្លឹមសារមួយចំនួននៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអែរនៅទីក្រុងមូស្គូឆ្នាំ ១៩៦៣។ ទោះបីជាប្រទេសមហាអំណាចនុយក្លេអែរបានដាក់សម្ពាធមកលើព្រះអង្គក៏ដោយ ប៉ុន្តែព្រះអង្គនៅតែប្រកាន់ជំហរបដិសេធក្នុងការចុះហត្ថលេខា។ ក្នុងកាលទេសៈដែលពាក់ព័ន្ធទៅនឹងជោគវាសនារបស់មនុស្សទាំងអស់គ្នា ព្រះអង្គមិនមានការភ័យខ្លាចចំពោះអំណាច មិនអោនលំទោនចំពោះសម្ពាធ ហ៊ានការពារយុត្តិធម៌អន្តរជាតិ ហ៊ានលើកកម្ពស់ស្មារតីនៃមនសិការ នេះហើយជាចក្ខុវិស័យ និងអតចរិតថ្លៃថ្នូររបស់ព្រះអង្គក្នុងនាមជាអ្នកនយោបាយអន្តរជាតិដ៏លេចធ្លោម្នាក់។

កាលពិ៨០ឆ្នាំមុន សម្តេចសង្ឃរាជ ជួន ណាត បាននិពន្ធនូវកំណាព្យមួយបទជូនព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយខ្លឹមសារកំណាព្យមានន័យដូចជា៖ ត្រូវតែម្ចាស់ការលើវិញាណ និងជោគវាសនារបស់ខ្លួន បន្សល់ទុកនូវកេរ្តិ៍តំណែល និងមរតកតរបស់មហានគរពីមួយជំនាន់ទៅមួយជំនាន់ ត្រូវមានឆន្ទៈរឹងមាំដូចថ្មប្រាសាទ ត្រូវចងចាំភាពរុងរឿងនៃសម័យអង្គរ ត្រូវជឿជាក់មុតមាំលើមាតុភូមិខ្លួន ជម្នះរាល់ឧបសគ្គដឹកនាំប្រទេសទៅកាន់ភាពរុងរឿង។

ក្រោយមកកំណាព្យនេះបានក្លាយទៅជាទំនុកច្រៀងនៃភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបានច្រៀងតៗមកដល់បច្ចុប្បន្ននេះ។ ហើយនេះគឺជាការកោតសរសើរ និងគោរពដ៏ស្មោះស្ម័គ្របំផុតរបស់បងប្អូនជនរួមជាតិកម្ពុជាចំពោះព្រះអង្គ។

រូបថតអនុស្សាវរីយ៍ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាមួយលោក FU XUE ZHANG នៅលើយន្តហោះ ក្រោយពីចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១

កាលពី៥០ឆ្នាំមុន ខ្ញុំនិងមិត្តកម្ពុជា តែងតែច្រៀងចំរៀងមួយបទរួមគ្នា អត្ថន័យនៃចំរៀងមានន័យថា៖ ឳ! ប្រទេសចិនជាទីសេ្នហ៍ អ្នកគឺជាមហាអំណាច ដែលអាចឆ្មើងដ៏ឧត្តម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំរឺតូចយ៉ាងណា អ្នកចេះការពារសមភាព ឯករាជ្យសេរីភាព សន្តិភាពមនុស្សលោក………។

នេះគឺជា បទ “ស្រណោះប្រទេសចិន” ដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះនរោត្តម សីហនុ ពេលដែលព្រអង្គបានយាងទៅទស្សនកិច្ចនៅប្រទេសចិននាដើមសតវត្សទី៦០ ។ ដោយការស្គាល់ច្បាស់ និងពោរពេញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រទេសចិន ព្រះអង្គបានចាត់ទុកប្រទេសចិន ជា “មាតុភូមិទីពីរ” ដែលទឹកព្រះទ័យដ៏ប្រពៃ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅនេះ ធ្វើអោយប្រជាជនចិនជាច្រើនមានទឹកចិត្តរំភើបជាខ្លាំង។ ក្នុងឳកាសនេះ ខ្ញុំសូមសម្តែងនូវទឹកចិត្តគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ ក្តីនឹករលឹកបំផុត ចំពោះមហាមិត្តដ៏ស្និទ្ធស្នាល និងមហិមាមួយអង្គនេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង