Yearendyearend1140x150

ការប្រមូលផលរុក្ខជាតិ alfalfa បង្កើនប្រសិទ្ធភាពនិងលើកកម្ពស់ឧស្សាហកម្មចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ សរុបចំនួន ១០០,០០០ មូ (ប្រហែល ៦.៦៦៧ ហិកតា) នៃរុក្ខជាតិ alfalfa ដែលដុះនិងត្រូវបានកែច្នៃតាមបែបមេកានិច ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការនិងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ក្នុងទីក្រុងយូលីនភាគពាយ័ព្យនៃប្រទេសចិន។

នាពេលបច្ចុប្បន្ននេះ មានរុក្ខជាតិ alfalfa ដែលមានគុណភាពខ្ពស់ដែលត្រូវបានដាំដុះក្នុងស្រុកមានចំនួនជិត ១០ ម៉ឺនមូ (ប្រហែល ៦.៦៦៧ ហិកតា) ដែលផ្ទៃដីធំជាងគេឈានដល់ ៨០០ មូ (ប្រហែល ៥៣ ហិកតា) ហើយទំហំតូចជាងគេគឺជាង ២០០ មូ (ប្រហែល ១៣ ហិកតា) ។

កន្លែងនេះដើមឡើយ ជាវាលខ្សាច់ហើយបន្ទាប់មក ត្រូវបានគេដាំរុក្ខជាតិ alfalfa នេះ។ ម្យ៉ាងទៀតតំបន់នេះ ក៏បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវការបង្កាត់ពូជសត្វចៀម និងពង្រីកខ្សែសង្វាក់ឧស្សាហកម្មនៃឧស្សាហកម្មចិញ្ចឹមសត្វដោយធានានូវការប្រមូលផលបានល្អនិងបង្កើនប្រាក់ចំណូលដល់កសិករ។

លោក Miao Zhishuan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនចិញ្ចឹមសត្វនៅខេត្តសាអានស៊ីបានមានប្រសាសន៍ថា កសិដ្ឋានខ្នាតយក្សរបស់យើងទាំងអស់ទទួលយកប្រព័ន្ធស្រោចស្រពប្រភេទsprinkler។ កសិដ្ឋានខ្នាតយក្ស មានរាងជារង្វង់មូល ហើយរង្វង់នេះត្រូវបានបង្កើតឡើងដោយការកំណត់ប្រព័ន្ធស្រោចស្រពសន្សំសំចៃកម្លាំងពលកម្ម ដែលយើងអាចបញ្ចូលទឹកនិងជីបានផងដែរ។

លោក Wang Xia ប្រធានការិយាល័យព្រៃឈើស្រុកនៃទីក្រុងយូលីន មានប្រសាសន៍ថា "វាគឺជាការប៉ុនប៉ងដែលមានប្រយោជន៍ចំពោះការកែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់កសិកម្ម។ រុក្ខជាតិ alfalfa មានអត្ថប្រយោជន៍ពីរ គឺអេកូឡូស៊ី និងផលប្រយោជន៍សេដ្ឋកិច្ច។ រុក្ខជាតិ alfalfa ត្រូវបានប្រមូលផលបួនដងក្នុងមួយឆ្នាំ ហើយឫសត្រូវបានទុកចោលនៅក្នុងដី ដែលឬសរបស់វាដើរតួនាទីវិជ្ជមានក្នុងការបំបែកខ្យល់និងការបូមខ្សាច់។ ចំណែកអត្ថប្រយោជន៍សេដ្ឋកិច្ចគឺ រុក្ខជាតិទាំងនេះអាចផ្តល់នូវការគាំទ្រយ៉ាងចាំបាច់សម្រាប់ឧស្សាហកម្ម ផ្នែកចិញ្ចឹមនៅខាងក្រោម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង