Yearendyearend1140x150

លោក ស៊ី ជិនពីង ផ្ដើមទស្សនកិច្ចនៅអ៊ូសបេគីស្ថានអមជាមួយការស្វាគមន៍យ៉ាងកក់ក្តៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទស្សនកិច្ចអ៊ូសបេគីស្ថាន នៅថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០២២។

អ៊ូសបេគីស្ថាន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី ១៤ កញ្ញា បានធ្វើដំណើរមកដល់ប្រទេសអ៊ូសបេគីស្ថាន ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសនេះ។ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀរហ្ស៉ីយ៉ូយ៉េវ (Shavkat Mirziyoyev)។

លោកស៊ី បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង សាម៉ាកាន់ (Samarkand)នៃអ៊ូសបេគីស្ថានទាំងថ្នាក់ដឹកនាំ និង យុវជនក្នុងតំបន់ដែលស្លៀកពាក់សំលៀកបំពាក់ជាតិក្នុងពិធីបុណ្យបានកំពុងច្រៀងរាំតាមចង្វាក់ដ៏ស្វាហាប់បំផុត ដើម្បីស្វាគមន៍លោក ស៊ី។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី គឺដើម្បីចូលរួមកិច្ចប្រជុំលើកទី២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ហើយលោកក៏បានជួបពិភាក្សា ការងារជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀរហ្ស៉ីយ៉ូយ៉េវ (Shavkat Mirziyoyev) និង នាយករដ្ឋមន្ត្រីលោក អាប់ឌុលឡា អារីប៉ូវ (Abdulla Aripov) ជាមួយផងដែរ.

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងបំផុតរបស់លោក ស៊ី ជិនពីង ក្នុងរយៈពេលជាង ២ឆ្នាំកន្លះមកនេះ ពោលគឺ រាប់ចាប់តាំងពីកូវីដ១៩ ផ្ទុះឡើងមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង