Yearendyearend1140x150
Img 0571

បទវិភាគ៖ តើវីរុសដែលរកឃើញនៅ«ក្រុងប៉េកាំង»មកពីណា ?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នាប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុងប៉េកាំងបានឈានចូលដំណាក់កាលជាបន្ទាន់ តាមការជូនដំណឹងនៃសនិ្នសីទសារព័ត៌មានស្តីពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៃក្រុងប៉េកាំងបានឱ្យដឹងថា ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមិថុនា ក្រុងប៉េកាំងបានរកឃើញករណីជំងឺឆ្លងថ្មី ៥១ករណី ហើយសុទ្ធតែពាក់ព័ន្ធនឹងទីផ្សារស៊ីនហ្វាទី ។ តើទីផ្សារស៊ីនហ្វាទីជាទីផ្សារយ៉ាងណា ? ហេតុហ្វីបានជាក្រុងប៉េកាំងដែលមិនបានរកឃើញករណីថ្មីក្នុងរយៈពេល៥៦ថ្ងៃជាប់ៗ បានរកឃើញអ្នកជំងឺថ្មីទៀតនៅទីផ្សារស៊ីនហ្វាទី? តើវីរុសនៅផ្សារស៊ីនហ្វាទីមកពីណា?

ផ្សារស៊ីនហ្វាទីក្រុងប៉េកាំងជាទីផ្សារលក់ដុំកសិផលដែលមានទ្រង់ទ្រាយលក់ដូរធំជាងគេនៅទ្វីបអាស៊ី ដែលមានទំហំផ្ទៃដី ១១២ ម៉ឺនម៉ែត្រក្រឡា ក្នុងទីផ្សារនេះមានបុគ្គលិកគ្រប់គ្រងជាង១៥០០នាក់ មានស្តង់លក់ដូរជាង២០០០កន្លែង ។ ជារៀងរាល់ថ្ងៃ បរិមាណដឹកជញ្ជូនបន្លែបន្លាគឺ ១៨០០០តោន និងផ្លែឈើ២ម៉ឺនតោន ។ ជារៀងរាល់ថ្ងៃ ផ្លែឈើ បន្លែបន្កា សាច់ ត្រី ពងនិងគ្រឿងសមុទ្រដែលអ្នកក្រុងប៉េកាំងបានទិញនៅទីផ្សារ មាន៨០ភាគរយគឺមកពីទីផ្សារស៊ីនហ្វាទី ។

ទាក់ទិននឹងបញ្ហាថា ហេតុអ្វីបានជាករណីជំងឺឆ្លងបានរកឃើញនៅទីផ្សារស៊ីនហ្វាទី លោក Wu Zunyou អ្នកជំនាញខាងវេជ្ជសាស្ត្រជំងឺឆ្លងនៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺនៃប្រទេសចិនបានថ្លែងថា នេះប្រហែលដោយមកពីបរិស្ថានទីផ្សារលក់ដុំនិងបរិមាណមនុស្សចេញចូល។ ពោលគឺទីមួយ ៖ សីតុណ្ហភាពកាន់តែទាប នោះវីរុសអាចរស់កាន់តែយូរ ។ នៅទីផ្សារលក់ដុំ មានគ្រឿងសមុទ្រជាច្រើនសុទ្ធតែជាចំណីអាហារក្លាស្សេ ក្នុងបរិស្ថានបែបនេះ វីរុសអាចរស់ក្នុងរយៈពេលយូរ ហើយក៏កាន់តែមានលទ្ធភាពឆ្លងទៅមនុស្ស ។ 

ទីពីរ ជារៀងរាល់ថ្ងៃ មានមនុស្សយ៉ាងច្រើនចេញចូលទីផ្សារលក់ដុំ បើសិនជាមានមនុស្សម្នាក់ផ្ទុកវីរុស នោះពេលគាត់ចូលទីផ្សារ នឹងបណ្តាលឱ្យជំងឺរីករាលដាលក្នុងទីផ្សារ ។ សភាពការណ៍ទាំងពីរនេះសុទ្ធតែមានលទ្ធភាពកើតឡើង ។ ប៉ុន្តែ មជ្ឈមណ្ឌលគ្រង់គ្រងជំងឺនៃក្រុងប៉េកាំងបានអះអាងថា ឆ្លងតាមរយៈការពិនិត្យពីលំដាប់ហ្សែនបានរកឃើញថា វីរុសនេះមកពីទ្វីបអ៊ឺរ៉ប ហើយធ្វើសេចក្តីសន្និដានជាជំហានដំបូងថា វីរុសដែលរកឃើញនៅក្រុងប៉េកាំងលើកនេះ ជាវីរុសនាំចូល ។

ទាក់ទិននឹងករណីជំងឺឆ្លងនៅក្រុងប៉េកាំងលើកនេះ មានមនុស្សជាច្រើនមានចិត្តតានតឹងណាស់ នេះអាចយោគយល់បានទាំងស្រុង ប៉ុន្តែមិនបាច់ភ័យខ្លាចទេ ។ 

សម្តេចហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ! ទាក់ទិងនឹងជំងឺឆ្លងលើកនេះ ក្រុងប៉េកាំងបានចាត់វិធានការណ៍យ៉ាងដាច់ម៉ាត់ បានចាប់ផ្តើមយន្តការសង្គ្រាមនៅខណ្ឌ Fengtai ដែលនៃទីផ្សារស៊ីនហ្វាទីស្ថិតនៅ បានបង្កើតបញ្ជាការដ្ឋាននៅកន្លែងកើតហេតុ ព្រមទាំងបានធ្វើការគ្រប់គ្រងបំបិទនៅទីផ្សារស៊ីនហ្វាទី និងសហគមន៍ស្នាក់នៅនៅជុំវិញ ។ ជឿជាក់ថា ក្រុងប៉េកាំងពិតជានឹងទប់ស្កាត់មធ្យោបាយចម្លងជំងឺ ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងជាមិនខាន ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង