Yearendyearend1140x150

សម្ដេច ស ខេង បញ្ជាឲ្យបង្ក្រាប«ល្បែងស៊ីសង»ខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្រី្តក្រសួងមហាផ្ទៃ សម្ដេច ស ខេង

ភ្នំពេញ៖រដ្ឋមន្រី្តក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅថ្ងៃទី ១៤ កញ្ញានេះ បានចេញបញ្ជាឲ្យ លោក សុខ ផល រដ្ឋលេខធិការនៃក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស។វិធានការនេះ បានបញ្ជាឱ្យអនុវត្ត ប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម។

គូរបញ្ជាក់ថា បញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពីល្បែងភ្នាល់កំពុង​រីកដូចផ្សិត នៅតាមហាងបាយ និង កាហ្វេ ក្នុងភូមិ ឃុំ-សង្កាត់ នានា ក្នុងប្រទេសកម្ពុជា។ហាងកាហ្វេ ឬ ហាងបាយមួយចំនួន មានដាក់ព្យួរទូរស្សន៍នៅជ្រុងម្ខាងក្នុងហាង ហើយក្បែរនោះ មានតុមួយ រួមជាមួយកុំព្យូទ័រមួយគ្រឿងលេងឆ្នោតឡូតូ។ ឆ្នោតឡូតូនេះ ទូទាត់ និង សងលុយភ្លាមៗ ក្រោយចេញលទ្ធផលប្រមាណ ៣នាទីម្ដង។នៅតាមតំបន់មួយចំនួន អាជ្ញាធរគ្មានសិទ្ធិអន្តរាគមន៍ឡើយ ព្រោះក្រុមហ៊ុនទាំងនោះ បើកស្របច្បាប់។

ពលរដ្ឋមួយចំនួនយល់ថា មន្ត្រីតាមមូលដ្ឋានគួរចុះអង្កេត និង កំណត់តំបន់អាជីវកម្មឆ្នោតទាំងនោះ និង គួរមានចំណាត់ការណាមួយសមស្រប ដើម្បីទប់ស្កាត់កុំឱ្យរីកសាយភាយទ្រង់ទ្រាយធំនៅតាមមូលដ្ឋាន ព្រោះវាអាចប៉ះពាល់ដល់សុខសុវត្ថិភាពពលរដ្ឋគ្រប់កន្លែងដែលនាំឱ្យមានបទល្មើស លួច ឆក់ ប្លន់ នៅមូលដ្ឋានជាដើម។

ក្រៅពីល្បែងនៅតាមហាងកាហ្វេសល្បែងភ្នាល់តាមអនឡាញ កំពុងពង្រីកខ្លួនយ៉ាងខ្លាំងផងដែរ។ដូច្នេះវាផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល«ភូមិ ឃុំ មានសុវត្ថិភាព»ដែលកំណត់ថា ភូមិឃុំ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង ល្បែងស៊ីសងខុសច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង