Yearendyearend1140x150

កម្លាំងរុស្ស៊ីបានវាយប្រហារ«ឃ្លាំងរំសេវឃ្លាំងផ្ទុកឥន្ធនៈ»ជាច្រើនរបស់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov

រុស្សី៖ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើឃ្លាំងរំសេវ និងឃ្លាំងឥន្ធនៈរបស់អ៊ុយក្រែននៅកន្លែងជាច្រើន ខណៈមន្ត្រីយោធាអ៊ុយក្រែនបានប្រកែកថាការចុះផ្សាយព័ត៌មានពីរុស្សីមិនគួរឲ្យទុកចិត្តឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានវាយប្រហារឃ្លាំងរំសេវជាច្រើន និងឃ្លាំងប្រេងរបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ ដូណាស់ នឹងតំបន់ ខាគៀវ ។

លើសពីនេះទៀត កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿងនៅក្នុងតំបន់ ដូណាស់ និងតំបន់ ខាគៀវ ហើយស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលយុទ្ធសាស្ត្រ "Tochka-U" និងគ្រាប់រ៉ុក្កែតច្រើនប្រភេទ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅថ្ងៃដដែលនោះថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់រថក្រោះ កាំភ្លើងធំ និងអាវុធផ្សេងៗទៀត ដើម្បីបើកការវាយប្រហារនៅ តំបន់គោដៅជាច្រើនរបស់អ៊ុយក្រែន។ ក្នុងចំណោមនោះ កងទ័ពរុស្ស៊ីបានព្យាយាមទម្លុះខ្សែការពារក្នុងទិសដៅនៃក្រុង ខាគៀវ ប៉ុន្តែត្រូវបង្ខំចិត្តដកថយវិញ។

ភាគីរុស្ស៊ីក៏បានអះអាងថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបើកការវាយប្រហារដោយកាំភ្លើងធំទ្រង់ទ្រាយធំទៅលើទីក្រុង Enerhodar ជាកន្លែងដែលរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង