Yearendyearend1140x150

កម្ពុជាប្រមូលពន្ធ-អាករបានជាង២ពាន់លានដុល្លារក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធដារ)

ភ្នំពេញ៖ សរុបរយៈពេល៧ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន៨៩៥០,៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០,១០ លានដុល្លារ) ស្មើនឹង ៧៨,៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបបានចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

បើតាមរបាយការណ៍ ចំណូលពន្ធដែលប្រមូលបានក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ មានការកើនឡើងចំនួន ១ ៩៨៩,៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១,២៩លានដុល្លារ) ស្មើនឹង ២៨,៦២%ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម គង់ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយក-ដ្ឋានពន្ធដារ មានចំនួន ៩៦៩,៨០ ប៊ីលានរៀល (ប្រមាណជា ២៣៩,៤៦ លានដុល្លារ) ស្មើនឹង ៨,៤៩% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១៥៦,១៥ប៊ីលានរៀល (ប្រមាណជា ៣៨,៥៦ លានដុល្លារ) ស្មើនឹង ១៩,១៩%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង