Yearendyearend1140x150

សម្ដេច ស ខេង៖ មន្ត្រីនគរបាលជាកូនចៅប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ)

សៀមរាប៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៦ សីហា ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយកនគរបាលរង ខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ត្រីនគរបាលជារបស់ប្រជាជន ជាកូនចៅប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជននោះទេ ត្រូវតែស្តាប់មតិយោបល់ និងចាត់ទុកប្រជាជនជាកញ្ចក់ឆ្លុះ ជាពិសេសត្រូវផ្តល់ទំនុកចិត្ត និងធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់។

ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយកនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប សម្ដេច ស ខេង បានថ្លែងថា សិក្ខាកាមបន្ទាប់បញ្ចប់វគ្គបណ្តុះបណ្តាលនេះ បានហាត់ពត់លត់ដំកសាងខ្លួនរបស់យើង ឲ្យក្លាយជាមន្ត្រីនគរបាលដ៏ល្អម្នាក់ ខិតខំបម្រើការងារតាមជំនាញរបស់ខ្លួន សម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ជាបេសកម្មបម្រើជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

សម្ដេច ស ខេង បាន បានមានប្រសាសន៍បន្ដថា មន្ត្រីនគរបាលជារបស់ប្រជាជន ជាកូនចៅប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជននោះទេ ត្រូវតែស្តាប់មតិយោបល់ និងចាត់ទុកប្រជាជនជាកញ្ចក់ឆ្លុះ ជាពិសេសត្រូវផ្តល់ទំនុកចិត្ត និងធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់។

ជាមួយគ្នានោះដែរ សម្ដេច ស ខេង បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមក្នុងសង្គម និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ពិសេសបទល្មើសគ្រឿងញៀន ព្រមទាំងលើកយកពាក្យស្លោក ៣កុំ ១រាយការណ៍ រួមមាន កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង១រាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

សម្តេចបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ បញ្ហាគ្រឿងញៀន ជាបទល្មើសដ៏សកកម្ម រីករាលដានដល់តាមទីជនបទ ដូច្នេះមិនត្រូវមើលស្រាលនោះទេ។ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀនឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាស្ថិរភាពសង្គម និងសុវត្ថិភាពសង្គម៕

រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង