Yearendyearend1140x150

ក្រសួងអប់រំកំណត់កាលបរិច្ឆេទប្រឡង«បាក់ឌុប» នៅថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងចេញលទ្ធផលនៃការប្រឡងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងសន្និសីទសារព័តមានអំពីសមិទ្ធផលសម្រេចរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ ឯកឧត្តម រស់ សុវាចា បានលើកឡើងពីការសម្រេចកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខឆាប់ៗនេះ ពោលគឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម បានបន្តថា ក្រសួងអប់រំបានផ្ញើសារដល់បេក្ខជនប្រឡងបាក់ឌុប សូមបន្តខិតខំរៀនសូត្រនៅក្នុងថ្នាក់ និងរៀនដោយខ្លួនឯងបន្ថែម ព្រមទាំង ត្រងត្រាប់ស្តាប់ឱវាទពីសំណាក់មាតាបិតា អាណាព្យាបាលរបស់ខ្លួន។ ក្រៅពីការរៀនត្រៀមប្រឡងបាក់ឌុប បេក្ខជនប្រឡងទាំងអស់គឺត្រូវបន្តអនុវត្តជាទីបំផុតនូវគោលការណ៍នានាតាមក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួងអប់រំ។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើបន្ថែមដល់សិស្សានុសិស្សឲ្យបន្តគោរពច្បាប់ចរាចរណ៍ ចៀសវាងការប្រើប្រាស់គ្រឿងញៀន និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត ដើម្បីអាចឈានជើងទៅប្រឡងឌីប្លូម និងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខឆាប់ៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង