Yearendyearend1140x150

USAID ប្រកាសការគាំទ្រថ្មី ដើម្បីប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ភ្នំពេញ៖ ភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី ១៦ សីហា ឆ្នាំ ២០២២ បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។ គំនិតផ្តួចផ្តើមថ្មីនេះ គឺជាផ្នែកមួយនៃគម្រោង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID។

គំនិតផ្តួចផ្តើមថ្មីនេះ នឹងគ្រប់គ្រងដោយអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) គឺជាផ្នែកមួយនៃគម្រោង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអនុវត្តដោយអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International) ។ គម្រោង CTIP សហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីការពារប្រជាជនកម្ពុជាពីអំពើជួញដូរមនុស្ស។

លោក Benjamin Wohlauer ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ការងាររបស់យើងលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងភាពជាដៃគូជាមួយនឹងអង្គការ IJM នឹងជួយសម្រាលការឈឺចាប់របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយកជនល្មើសមកកាត់ទោសតាមច្បាប់។»

លោក Benjamin Wohlauer បានបន្ដថា «យើងមានមោទកភាពក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ អង្គការ IJM នឹងបំពេញបន្ថែមលើគម្រោង CTIP ដោយសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យសេវានិងការការពារជនរងគ្រោះនៃអំពើជួញដូរមនុស្ស មានភាពប្រសើរឡើង។»

សហរដ្ឋអាមេរិក បន្តសហការជាមួយនឹងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលសូចនាករនៃអំពើជួញដូរមនុស្សដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករឯកជន ក៏ដូចជាកាត់ទោសឧក្រិដ្ឋជន ការពារជនរងគ្រោះ និងទប់ស្កាត់អំពើជួញដូរមនុស្ស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង