Yearendyearend1140x150
Img 0571

ក្រុមហ៊ុន ស៊ីភី ពិចារណាវិនិយោគលើការ«ផលិតក្រដាស»នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៦ សីហា បានអនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។ ដំណើរទស្សនកិច្ចរបស់ប្រធានប្រតិបត្តិរូបនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យនេះ លោកបានគោរពសុំអនុសាសន៍ពីសម្ដេច ហ៊ុន សែន លើទិសដៅដែលលោកអាចវិនិយោគនៅកម្ពុជាបាន ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានឱ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។

ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន បានស្នើសុំឱ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង