Yearendyearend1140x150

បរទេសចូលកម្ពុជាត្រូវមានប្រាក់ធានាសុខភាព៥ម៉ឺនដុល្លារ និងប្រាក់តម្កល់៣ពាន់ដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការកំណត់ថ្លៃសេវាចំពោះជនបរទេសដែលចូលមកកម្ពុជាសម្រាប់បង្ការកូវីដ១៩ ត្រូវបានចាប់អនុវត្តចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា អ្នកដំណើរជាជនបរទេសដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា ត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិក និង មានប្រាក់តម្កល់(ជាសាច់ប្រាក់ឬប័ណ្ណឥណទាន) ហើយត្រូវបង្កកនៅធនាគារពាណិជ្ជដែលកំណត់នូវទីតាំងព្រំដែននីមួយៗ ដែលមានចំនួនយ៉ាងតិច៣ ពាន់ដុល្លារអាមេរិក។

បើតាមក្រសួង ថវិកានេះទៅរក្សាទុកដើម្បីធ្វើការទូទាត់ចំណាយផ្សេងៗ ក្នុងពេលអនុវត្តវិធានការសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង