Yearendyearend1140x150
Img 0571

ទំនាក់ទំនងកម្ពុជា-ចិន ឆ្ពោះទៅអនាគត ដែលត្រូវបានចងក្រងជារបាយការណ៍ស្ទង់មតិស្តីពីការយល់ដឹងរបស់ក្រុមយុវជនជំនាន់ Z របស់កម្ពុជាទៅកាន់ប្រទេសចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

មជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា (CCS) នៃសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង ដែលបានគាំទ្រដោយក្រុមហ៊ុន China Huaneng Group និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ (CCMSRRC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរួមគ្នាចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីការយល់ដឹងរបស់ក្រុមយុវជនកម្ពុជា "Z Generation" ទៅកាន់ប្រទេសចិន។

យោងតាមសំណុំទិន្នន័យរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២០ ជំនាន់ Z (កើតចន្លោះឆ្នាំ ១៩៩៥ និង ២០១០) បានឈានដល់ ២.៤ ពាន់លាននាក់ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង ៣២% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក ដែលធ្វើឱ្យវាក្លាយជាជំនាន់ធំបំផុត។ អ្នកឆ្លើយសំណួរក្នុងការសិក្សាស្ទង់មតិនេះ ភាគច្រើនជានិស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកម្ពុជា, ព្រមទាំងអ្នកស្រាវជ្រាវមកពីរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកម្ពុជា, អ្នកគិតឯករាជ្យ និងអ្នកល្បីល្បាញនៅក្នុងសង្គមមួយចំនួនទៀត ដែលបានផ្ដល់ក្រដាសចម្លើយសរុបចំនួន ៣៤២ សន្លឹក។ លទ្ធផលស្ទង់មតិបង្ហាញថា យុវជនកម្ពុជាជាទូទៅជឿថា ប្រទេសចិនគឺជាប្រទេសធំមួយដែលមានទំនួលខុសត្រូវក្នុងការបន្តការអភិវឌ្ឍន៍ដោយសន្តិភាព ហើយសហគ្រាសដែលផ្តល់មូលនិធិដោយចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

ការស្ទង់មតិបានរកឃើញថា ប្រទេសចិនបានក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅដែលយុវជនកម្ពុជាចង់ទៅសិក្សានៅបរទេស។ គេយល់ថា សេដ្ឋកិច្ច, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, នយោបាយ និងភាសាចិន គឺជាទិសដៅវិជ្ជាជីវៈអាទិភាពសម្រាប់យុវជនកម្ពុជាទៅសិក្សានៅប្រទេសចិន។ លើសពីនេះ ប្រទេសចិនក៏ជាគោលដៅមួយដ៏ពេញនិយមបំផុតសម្រាប់យុវជនកម្ពុជាក្នុងការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពជា-ចិន ក្នុងខែមករាឆ្នាំនេះ បានផ្តល់នូវឱកាសថ្មីសម្រាប់ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ “ខ្សែក្រវាត់ និងផ្លូវ” និង “តំបន់សេដ្ឋកិច្ចពិសេស” គឺជាពាក្យគន្លឹះកំពូលពីរសម្រាប់យុវជនកម្ពុជា ដើម្បីពិព័ណ៌នាអំពីទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្ន។ យុវជនកម្ពុជាចំនួន ៦៩.២៩% បានបញ្ចេញមតិវិជ្ជមានលើតួនាទីជាវិជ្ជមានរបស់សហគ្រាសដែលផ្តល់មូលនិធិដោយចិនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយជាង ៧០% នៃអ្នកឆ្លើយសំណួរបានបង្ហាញពីឆន្ទៈក្នុងការធ្វើការនៅក្នុងសហគ្រាសដែលផ្តល់មូលនិធិដោយចិន។

កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅ ដែលបានជំរុញយ៉ាងខ្លាំងដល់វិស័យអប់រំចិននៅកម្ពុជា។ យុវជនកម្ពុជាដែលបានសម្ភាសជាទូទៅជឿថាការរៀនភាសាចិនគឺអំណោយផលដល់ការងារ។ យុវជនកម្ពុជាភាគច្រើនក៏ទទួលស្គាល់ពីសារៈសំខាន់នៃបទពិសោធន៍កាត់បន្ថយភាពក្រីក្ររបស់ចិន(Chinese-Style poverty alleviation) ដើម្បីជួយកម្ពុជាលុបបំបាត់ភាពក្រីក្រ។

សុភាសិតខ្មែរមួយឃ្លាពោលថា “សេចក្តីទុកចិត្តប្រៀបបាននឹងដើមឈើ”។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា កំពុងបញ្ចេញពន្លឺជានិច្ចជាមួយនឹងភាពរឹងមាំថ្មី និងបង្កើតសុខុមាលភាពកាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង