Yearendyearend1140x150

ទូតចិនប្រចាំកម្ពុជា៖ទស្សនកិច្ចរបស់លោក Wang Yi នៅកម្ពុជា ទទួលបានការគាំទ្រចំពោះគោលការណ៍«ចិនតែមួយ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា តាមរយៈទស្សនកិច្ចរបស់លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញមកកម្ពុជា នាពេលថ្មីៗនេះទទួលបានការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់។

លោក Wang Wentian បានលើកឡើងថា ចាប់ពីថ្ងៃទី២ដល់៦ ខែសីហា លោក Wang Yi បានអញ្ជើញបំពេញទស្សនកិច្ច មកកាន់កម្ពុជា និង បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

លោក Wang Wentian បញ្ជាក់ថា នេះជាលើកទីមួយដែលកិច្ចប្រជុំពាក់ព័ន្ធថ្នាក់រដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាត្រូវបានរៀបចំឡើងដោយផ្ទាល់ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ លោក Wang Yi បានចូលរួមកិច្ចប្រជុំទ្វេភាគីនិងពហុភាគីចំនួន១៩លើក ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ និងសម្រេចបាន «សមិទ្ធផលផ្លែផ្កាធំៗទាំង៦» ក្នុងនោះ សមិទ្ធផលផ្លែផ្កាទី១ គឺជាការទទួលបានការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់ ផងដែរ។

ត្រង់ចំណុចនេះ លោក Wang Wentian បានរៀបរាប់ថា «បានទទួលការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់លោកនាលើកនេះស្របពេលដែល លោកស្រី Pelosi កំពុងតែបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ប្រទេសចិន។

នៅក្នុងគ្រប់កិច្ចប្រជុំទាំងទ្វេភាគីនិងពហុភាគី លោក Wang Yi បានបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ភាគីចិន ចំពោះទង្វើនៃការបង្កបញ្ហារបស់ភាគីអាមេរិកដែលបានរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន លើកឡើងថាទង្វើដ៏អាក្រក់បំផុតនេះដែលបង្កឡើងដោយលោកស្រី Pelosi បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ បានបំពានយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពចិន បានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមប្រតិបត្តិទំនាក់ទំនងអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង