Yearendyearend1140x150

សភាអាម៉េរិកជាច្រើនរូប«ទៅទស្សនកិច្ចតៃវ៉ាន់»ដោយពុំខ្លាចការព្រមានរបស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គណៈប្រតិភូ​សមាជិក​សភា​អាមេរិក​ថត​រូប​បន្ទាប់​ពី​បាន​មក​ដល់​អាកាសយានដ្ឋាន Songshan ក្នុង​ក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ កាលពី​ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២

តៃប៉ិ៖គណៈប្រតិភូសមាជិកសភាអាម៉េរិកជាច្រើនរូបកំពុងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ត្រឹមតែ ១២ ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភា Nancy Pelosi ដែលបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំងហើយថែមទាំងព្រមានអាម៉េរិកថែមទៀតផង។

វិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់បានអះអាងថា គណៈប្រតិភូដែលមានសមាជិកប្រាំនាក់ដឹកនាំដោយព្រឹទ្ធសភាប្រជាធិបតេយ្យលោក Ed Markey នៃរដ្ឋ Massachusetts កំពុងស្ថិតនៅលើកោះតៃវ៉ាន់នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចទៅកាន់អាស៊ី។ លោកនឹងជួបមេដឹកនាំជាន់ខ្ពស់តៃវ៉ាន់ដើម្បីពិភាក្សាអំពីទំនាក់ទំនងអាមេរិក-តៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាផ្សេងទៀត។

ទូរទស្សន៍តៃវ៉ាន់មួយបានបង្ហាញវីដេអូនៃយន្តហោះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចុះចតនៅម៉ោងប្រហែល ៧ យប់។ នៅអាកាសយានដ្ឋាន Songshan ក្នុងទីក្រុងតៃប៉ិ រដ្ឋធានីតៃវ៉ាន់។ដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់នេះអាម៉េរិកហាក់ដូចជាមិនខ្លាចការព្រមានរបស់ចិនឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង