Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

ស្ថានភាពហោះហេីររបស់កម្ពុជាអាចនឹងមានសភាពដូចដេីមវិញនៅចុងឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ ៖ អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាស ក្នុងប្រទេសកម្ពុជា នឹងអាចកើតមានឡើងស្មើនឹងចំនួនចរាចរណ៍ឆ្នាំ២០១៩ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ស្របទៅតាមនិន្នាការនៃការស្ទុះ ងើបឡើងវិញរបស់ពិភពលោកប្រសិនបើគ្មានអ្វីប្រែប្រួលទេ។

ឯកឧ្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ប្រទេសកម្ពុជា បានកាត់បន្ថយ ក៏ដូចជាលប់ចោលនូវរាល់វិធានការ និងរបាំងនានាដែលមិនចាំបាច់ សម្រាប់កិច្ចសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ស្របទៅតាមគន្លងប្រក្រតីភាពថ្មី និងស្ថានភាពជាក់ស្តែង។ ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ)នេះ ជាសញ្ញាមួយដែលបង្ហាញថា កម្ពុជាកំពុងត្រលប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ ។

ឯកឧ្តម ស៊ីន ចាន់សិរីវុត្ថា

ឯកឧត្ដមបញ្ជាក់ថា ចរាចរណ៍អ្នកដំណើរ (ចំនួនអ្នកដំណើរតាមផ្លូវអាកាស) សរុបនៅគិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២២ (ពីខែមករា ដល់ខែ កក្កដាឆ្នាំ២០២២) នេះ មានចំនួន ៩០៨,០៥៩ នាក់ កើនឡើង ជិត៥០០ភាគរយ បើធៀបនឹងរយ:ពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១ តែនៅធ្លាក់ចុះ៧៤ភាគរយ(-74%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកក្កដា ឆ្នាំ២០១៩ (ខែកក្កដា ឆ្នាំ២០២២ ខែធៀបនឹងកក្កដា ឆ្នាំ២០១៩)។

ឯកឧត្ដមបន្ថែមថា ចរាចរណ៍យន្តហោះ(ចំនួនការចុះចត និងការហោះឡើង) មានចំនួនសរុប១២,៥៥០ជើង គិតមកដល់បំណាច់ខែកក្កដាឆ្នាំ២០២២ (ពីខែមករា ដល់ខែកក្កដាឆ្នាំ២០២២) មានការកើនឡើងជាង១១០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១ តែនៅធ្លាក់ចុះ៧០ភាគរយ (-70%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកក្កដា ឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩ (ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩)។

ចំណែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣៤,៥៤៧តោន គិតមកដល់បំណាច់ ខែកក្កដា ឆ្នាំ២០២២ (ខែមករា ដល់ខែកក្កដា ឆ្នាំ២០២២)នេះ តែមានការថយចុះ ៤,៤៣ភាគរយ(-4.43%) បន្តិចវិញ ធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១ ៕

Khcct banner

អត្ថបទទាក់ទង