Yearendyearend1140x150

វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិនចំនួន ០៥ប្រភេទកំពុងធ្វើតេស្តលើមនុស្ស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ចិន៖ចិនមានវ៉ាក់សាំង ០៥ប្រភេទ សម្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើតេស្តលើមនុស្ស ហើយចិនត្រូវបានរំពឹងថា នៅខែកក្កដា ឆ្នាំ២០២០នេះ វ៉ាក់សាំងទាំង ០៥ប្រភេទនេះនឹងអាចសម្រេចការធ្វើតេស្តលើមនុស្សក្នុងដំណាក់កាលទីពីរជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត ចំនួនវ៉ាក់សាំងទាំងនោះ វាលើសពីចំនួនពាក់កណ្តាលនៃវ៉ាក់សាំងដែលបានចូលដល់ដំណាក់កាលធ្វើតេស្តលើមនុស្សនៅទូទាំងពិភពលោក។

មជ្ឈដ្ឋានបច្ចេកវិទ្យាចិន បានប្រមូលផ្តុំធនធានមនុស្សដែលមានគុណភាពល្អ ដើម្បីធ្វើការសិក្សាស្រាវជ្រាវយ៉ាងដុតដៃដុតជើង ស្ថិតក្រោមបុរេលក្ខខណ្ឌដែលធានាជាក់លាក់នូវសុវត្ថិភាព និងប្រសិទ្ធភាព និងមិនបញ្ចុះស្តង់ដារ ពន្លឿនការស្រាវជ្រាវវ៉ាក់សាំងក្នុងកម្រិតអតិបរមា ដើម្បីផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ការទប់ស្កាត់នឹងជំងឺកូវីដ-១៩របស់ចិននិងទូទាំងពិភពលោក។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ ជាដំណាក់កាលទីមួយ ដែលប្រទេសចិនធ្វើការស្រាវជ្រាវ និងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើតេស្តលើមនុស្ស ព្រមទាំងបានធ្វើការធ្វើតេស្តនៅដំណាក់កាលទីពីរ នៅថ្ងៃទី ១២ខែមេសា ឆ្នាំ២០២០ម្ដងទៀត ហើយអ្នកវិទ្យាសាស្ត្រនៃប្រទេសនានាជាច្រើន បានវាយតម្លៃយ៉ាងសកម្មចំពោះរឿងទាំងនោះ។

សៀវភៅមួយក្បាលស្ដីពី«ប្រតិបត្តិការចិនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» បានបង្ហាញថា ការវិវឌ្ឍន៍នៃការស្រាវជ្រាវ និងផលិតវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ របស់ប្រទេសចិនដូចគ្នានឹងបរទេស ហើយការវិវឌ្ឍនៃបច្ចេកទេសមួយចំនួន គឺឈានមុខគេលើឆាកអន្តរជាតិ។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំងកូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង