Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

ថៃអនុញ្ញាតិឲ្យមេដឹកនាំរត់ចោលស្រុកស្រីលង្កាស្នាក់នៅបណ្តោះអាសន្ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតប្រធានាធិបតីស្រីលង្កាលោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា

បាងកក៖ អតីតប្រធានាធិបតីស្រីលង្កាលោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា Gotabaya Rajapaksa ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះហើយស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេសថៃបណ្តោះអាសន្ន បន្ទាប់ពីលោកត្រូវបានពលរដ្ឋបណ្តេញចេញពីប្រទេសស្រីលង្កាដោយសារតែមិនអាចដោះស្រាយវិបត្តិក្នុងប្រទេសបាន។

លោក រ៉ាចាប៉ាកសា បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១៤ ខែកក្កដា ហើយបានលាលែងពីតំណែងភ្លាមៗបន្ទាប់ពីមានភាពចលាចលដែលមិនធ្លាប់មានពីមុនមកចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់រដ្ឋាភិបាលក្នុងរយៈពេលប្រាំពីរទសវត្សរ៍ ហើយប៉ុន្មានថ្ងៃបន្ទាប់ពីបាតុកររាប់ពាន់នាក់បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់ប្រធានាធិបតី លោកត្រូវបានគេជម្លៀសចេញពីប្រទេសភ្លាមៗ។

អតីតមន្ត្រីយោធាដែលជាប្រមុខរដ្ឋស្រីលង្កាដំបូងគេដែលលាលែងពីតំណែងពាក់កណ្តាលអាណត្តិ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរពីសិង្ហបុរីទៅកាន់រដ្ឋធានីបាងកករបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ។

អាជ្ញាធរថៃបាននិយាយថាលោក រ៉ាចាប៉ាកសា មិនមានចេតនាស្វែងរកសិទ្ធិជ្រកកោននយោបាយទេ ហើយគ្រាន់តែស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។

ដោយឡែកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានអះអាងថា "នេះគឺជាបញ្ហាមនុស្សធម៌ ហើយមានកិច្ចព្រមព្រៀងមួយដែលថាវាជាការស្នាក់នៅបណ្តោះអាសន្ន" ។ លោក ប្រាយុទ្ធ ក៏បាននិយាយដែរថា លោក រ៉ាចាប៉ាកសា មិនអាចចូលរួមក្នុងសកម្មភាពនយោបាយណាមួយពេលនៅក្នុងប្រទេសថៃបានទេ។

ជាមួយគ្នានេះដែរឧបនាយករដ្ឋមន្ត្រីថៃលោក Don Pramudwinai អះអាងថារដ្ឋាភិបាលថៃ បានគាំទ្រការធ្វើដំណើររបស់ រ៉ាចាប៉ាកសា ទៅកាន់ប្រទេសថៃ ដោយបន្ថែមថាលិខិតឆ្លងដែនការទូតរបស់អតីតប្រធានាធិបតីរូបនេះនឹងអនុញ្ញាតឱ្យគាត់ស្នាក់នៅប្រទេសថៃរយៈពេល ៩០ ថ្ងៃ ខណៈលោក Rajapaksa មិនបានបង្ហាញខ្លួនជាសាធារណៈ ឬធ្វើអត្ថាធិប្បាយទេ ចាប់តាំងពីចាកចេញពីប្រទេសស្រីលង្កា។

គួរបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាមានច្រើនរួមទាំងកូវីដ១៩ដែលបានវាយលុកសេដ្ឋកិច្ចលើវិស័យទេសចរណ៍របស់ខ្លួន ការកើនឡើងតម្លៃប្រេង ការកាត់បន្ថយពន្ធប្រជាជន និងការហាមឃាត់រយៈពេលប្រាំពីរខែលើការនាំចូលជីគីមីកាលពីឆ្នាំមុនដែលបានជំរុញឲ្យពលរដ្ឋស្រីលង្កានាំគ្នាបាតុកម្មបណ្តេញមេដឹកនាំអសមត្ថភាពចេញពីតំណែង៕

Khcct banner

អត្ថបទទាក់ទង