Yearendyearend1140x150

ចិនប្រកាសពីភាពជោគជ័យក្នុង«សមយុទ្ធទ្រង់ទ្រាយធំ»ជុំវិញតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ចិនបានប្រកាសភាពជោគជ័យរបស់ខ្លួនជុំវិញសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មាន នៅក្បែរតំបន់កោះតៃវ៉ាន់។ជាសមយុទ្ធនេះធ្វើឡើងបន្ទាប់ពីប្រទេសចិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់សភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់ បំពានដែនដីរបស់ខ្លួន ហើយការប្រកាសក៏ជាសារព្រមានទៅកាន់អាម៉េរិកកុំឲ្យបន្តលូកដៃរឿងផ្ទៃក្នុងរបស់ចិន។

អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន បានអះអាងថា បញ្ជាការរោងមហោស្រពភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ចប់ដោយជោគជ័យនូវកិច្ចការផ្សេងៗជុំវិញកោះតៃវ៉ាន់។សមយុទ្ធហ្វឹកហ្វឺនរួមគ្នានៅក្នុងតំបន់ដែនសមុទ្រនៅភាគខាងជើង ភាគនិរតី និង ភាគអាគ្នេយ៍ឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ ដោយកងកម្លាំងពិសេសបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់ និង ការសាកល្បងមីស៊ីលនៅក្នុងដែនទឹកនៃភាគខាងកើតតៃវ៉ាន់។គ្រឿងបរិក្ខាយោធាថ្មីមួយចំនួនដូចជា យន្តហោះចម្បាំងបំបាំងកាយ គ្រាប់រ៉ុក្កែតពិសេស និងយន្តហោះដឹកប្រេង YU-20 ត្រូវបានចូលរួមនៅក្នុងសមយុទ្ធនេះ។

អ្នកនាំពាក្យនៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ថា ប្រតិបត្តិការ បានបញ្ចប់ដោយជោគជ័យនូវភារកិច្ចផ្សេងៗ និង សាកល្បងប្រកបដោយប្រសិទ្ធភាពនូវសមត្ថភាពប្រយុទ្ធរួមបញ្ចូលគ្នារបស់កងទ័ពចិន។ ចិនតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ បន្តអនុវត្តការហ្វឹកហ្វឺន និង ការរៀបចំសម្រាប់ការប្រយុទ្ធ ព្រមទាំងរៀបចំការល្បាតត្រៀមប្រយុទ្ធជាប្រចាំក្នុងទិសដៅនៃច្រកសមុទ្រតៃវ៉ាន់ និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង