Yearendyearend1140x150

ភ្លើងឆេះព្រៃដ៏ធំបំផុតរបស់បារាំងទំនងមកពីការលួចដុត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានដាក់ការសង្ស័យយ៉ាងខ្លាំងពីករណី ភ្លើងឆេះព្រៃដែលបានឆាបឆេះនៅក្នុងនាយកដ្ឋាន Gironde ប្រហែលជាត្រូវបានចាប់ផ្តើមឡើងវិញដោយក្រុមអ្នកដុត ខណៈផ្ទៃដីជាង ៦,២០០ ហិកតាបានឆេះអស់នៅសប្តាហ៍នេះ ផ្លូវហាយវេដ៏សំខាន់ដែលឆ្ពោះទៅទីក្រុង Bordeaux ត្រូវបានបិទ ហើយអ្នកស្រុករហូតដល់ ១០,០០០ ត្រូវបានជម្លៀសចេញភ្លាមៗ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Darmanin បានអះអាងថា មានភ្លើងឆេះព្រៃជាខ្លាំងចន្លោះម៉ោង ៨ និង ៩ ដែលនេះភ្លើងឆេះដ៏ធំបំផុតពុំធ្លាប់មាបពីមុនមក។ លោកបន្ថែមថា អ្នកពន្លត់អគ្គីភ័យជាង ១,០០០នាក់ យន្តហោះ ៩ គ្រឿង និងឧទ្ធម្ភាគចក្រ ២ គ្រឿងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះដ៏សាហាវមួយនេះ។

ដោយឡែកឧបនាយករដ្ឋមន្ត្រីបារាំងអ្នកស្រី Elisabeth Borne បានឲ្យដឹងថាក្រុមអ្នកពន្លត់អគ្គីភ័យរបស់យើងកំពុងប្រឈមមុខនឹងភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ ដោយការកៀរគររបស់រដ្ឋាភិបាល និងសេវារដ្ឋ រួមជាមួយនឹងមន្ត្រីជាប់ឆ្នោតក្នុងស្រុក អ្នកស្ម័គ្រចិត្ត និងអ្នកស្រុក គឺសរុបទាំងអស់មានចំនួនច្រើនការនាំគ្នាជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះ។

អណ្តាតភ្លើងដែលត្រូវបានពិពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា "មិនអាចគ្រប់គ្រងបានពន្លត់បានទាន់ពេលវេលា" បានបំផ្លិចបំផ្លាញព្រៃឈើជាង ៦,២០០ ហិកតានៅជិត Hostens ហើយបានបង្ខំឱ្យបិទជាបណ្តោះអាសន្ននូវផ្នែកមួយនៃ A63 ដែលជាផ្លូវហាយវេតភ្ជាប់ Bordeaux។

ភ្លើងកំពុងគំរាមកំហែងដល់ទីប្រជុំជន Saint-Magne និង Landiras ប៉ុន្តែក៏រាលដាលដល់ខេត្តជិតខាងផងដែរ។ ទីក្រុងដែលត្រូវបានជម្លៀសថ្មីបំផុតគឺតំបន់ Beliet ដែលមានប្រជាជនប្រហែល ២,៥០០ នាក់។ ទោះបីជាយ៉ាងណាមកទល់ពេលនេះមិនមានអ្នកស្លាប់និងរបួសត្រូវបានគេរាយការណ៍ឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង