Yearendyearend1140x150

កម្ពុជា-វៀតណាមរៀបចំព្រឹត្តិការណ៍«សប្តាហ៍វប្បធម៌វៀតណាម»ដើម្បីប្រារព្ធខួប ទំនាក់ទំនងការទូតលើកទី៥៥

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបើកនូវព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២» ថ្ងៃទី១០ សីហា នៅសាលសន្និសីទចតុម្មុខ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមកនិងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាព។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ រៀបចំឡើងចំពេលដែលប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូត។ ព្រឹត្តិការណ៍នេះថែមទាំង ផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមកនិងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាព។

លោកជំទាវ ភឿង សកុណា ចាត់ទុកព្រឹត្តិការណ៍នេះ ជាទំព័រថ្មី ដែលកម្ពុជានិងវៀតណាម បានសហការរៀបចំសប្តាហ៍វប្បធម៌ដោយសេរី និងរីករាយដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាម បន្ទាប់ពីការពន្យារពេលដោយសារជំងឺរាតត្បាត។

លោកជំទាវ ភឿង សកុណា បានបន្ដថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ៕

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង