Yearendyearend1140x150
Img 0571

ប្រជាជនកេនយ៉ាជាច្រើនពាន់នាក់នាំគ្នាសម្រុកទៅ«បោះឆ្នោត»រើសមេដឹកនាំថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ណៃរ៉ូប៊ី៖ ប្រជាជនកេនយ៉ាជាច្រើនពាន់នាក់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកាលពីថ្ងៃអង្គារ ខណៈវិបត្តិផ្នែកសេដ្ឋកិច្ច និងការកើនឡើងភាពមិនចុះសម្រុងជាមួយឥស្សរជននយោបាយ ក្នងប្រទេសកំពុងតែបន្តកើនឡើយ។

ពលរដ្ឋកេនយ៉ាកំពុងសង្ឃឹមសម្រាប់ការផ្លាស់ប្តូរអំណាចប្រកបដោយសណ្តាប់ធ្នាប់បន្ទាប់ពីជិតមួយទសវត្សរ៍ក្រោមការដឹកនាំរបស់ប្រធានាធិបតីពីរអាណត្តិលោក Uhuru Kenyatta បានជំរុញឲ្យប្រទេសនេះបន្តធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ទៅៗ ហើយប្រជាពលរដ្ឋសង្ឃឹមថាការបោះឆ្នោតអាណាត្តិថ្មីនេះនឹងរើសបានមេដឹកនាំល្អដែលអាចស្តាសេដ្ឋកិច្ចកេនយ៉ាឡើងវិញ។

អនុប្រធានាធិបតីកេនយ៉ាលោក William Ruto អាយុ ៥៥ ឆ្នាំកំពុងឈរឈ្មោះពេលនេះកំពុងមានប្រជាប្រិយភាពក្នុងការដណ្តើមយកកៅអីជាមេដឹកនាំថ្មីរបស់ប្រទេសកេនយ៉ា។

គិតត្រឹមម៉ោង ៤ រសៀលម្សិលមិញនេះ បន្ទាប់ពីការបោះឆ្នោតបានចាប់ផ្តើម អ្នកទៅបោះឆ្នោតមានត្រឹមតែជាង ៥៦ ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ២២ លាននាក់តែប៉ុណ្ណោះ នេះបើយោងតាមគណៈកម្មាធិការព្រំដែន និងការបោះឆ្នោតឯករាជ្យ (IEBC) ។ តួលេខប្រៀបធៀបសម្រាប់ការបោះឆ្នោតខែសីហាឆ្នាំ ២០១៧ មិនទាន់មានភ្លាមៗនៅឡើយ ប៉ុន្តែអ្នកទៅចូលរួមសរុបបានឈានដល់ ៧៨ ភាគរយ។ ការស្ទង់មតិបានបិទនៅម៉ោង ១០:០០ យប់ ដោយស្ថានីយមួយចំនួនបានរាយការណ៍ថាមានអ្នកទៅចូលរួមតិច ខណៈដែលការរិយាល័យបោះឆ្នោតបានផ្អាកការបោះឆ្នោតនៅម៉ោង ៥:០០ ល្ងាច ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង