Yearendyearend1140x150

សន្ទស្សន៍តម្លៃទំនិញរបស់ចិន (CPI)ជារង្វាស់អតិផរណាបានកើនឡើង ២,៤ ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិន (CPI)

ចិន៖ ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញកាលពីថ្ងៃពុធថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិន (CPI) ដែលជារង្វាស់អតិផរណាបានកើនឡើង ២,៤ ភាគរយនៅក្នុងខែឧសភា។ ជារៀងរាល់ខែតម្លៃអ្នកប្រើប្រាស់បានធ្លាក់ចុះ ០,៨ ភាគរយ។ តម្លៃម្ហូបអាហារដែលមានចំនួនជិត ១ ភាគ ៣ នៃទំងន់នៅក្នុងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះ ៣,៥ ភាគរយពីខែមុន។

នៅក្នុងការវិភាគតម្លៃបន្លែបានធ្លាក់ចុះ ១២.៥ ភាគរយពីខែមេសាដោយសារការផ្គត់ផ្គង់កើនឡើងនៅពេលអាកាសធាតុក្តៅ ហើយតម្លៃសាច់ជ្រូកនៅតែបន្តថយចុះ ចំពេលដែលផលិតកម្មជ្រូកកំពុងកើនឡើង។ តម្លៃសាច់ដើមនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៥,៧ ភាគរយនៅក្នុងខែឧសភាពីមួយខែមុន។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ថ្លៃម្ហូបអាហារថ្នាំជក់និងគ្រឿងស្រវឹងនៅតែជាកត្តាជំរុញដ៏សំខាន់នៃអតិផរណាអ្នកប្រើប្រាស់នៅក្នុងខែឧសភាជាមួយនឹងការកើនឡើង ៨,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលរួមចំណែកដល់ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ប្រមាណ ២,៥៥ ភាគរយ។

ក្នុងចំណោមមុខម្ហូបម្ហូបអាហារតម្លៃសាច់ហូបបានកើនឡើងខ្ពស់បំផុត ៥៧,៤ ភាគរយដែលជំរុញ ឲ្យ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់កើន ២,៥៥ ភាគរយ។ បន្ថែមលើតម្លៃម្ហូបអាហារទំនិញនិងសេវាកម្មផ្សេងៗតម្លៃការអប់រំវប្បធម៌និងការកម្សាន្តបានកើនឡើង ៥,៣ និង ២,២ ភាគរយ។ តម្លៃនៃការថែទាំសុខភាពទំនិញ និងសេវាកម្មគ្រួសារបានកើនឡើង ២,១ និង ០,១ ភាគរយ។

ចំណែកតម្លៃដឹកជញ្ជូន គមនាគមន៍លំនៅដ្ឋាន និងសម្លៀកបំពាក់បានធ្លាក់ចុះ ៥,១ និង ០,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលទិន្នន័យកាលពីថ្ងៃពុធក៏បានបង្ហាញពីសន្ទស្សន៍តម្លៃអ្នកផលិតរបស់ចិន ដែលវាស់តម្លៃទំនិញនៅច្រកទ្វាររោងចក្របានធ្លាក់ចុះ ៣,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង