Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

អាជ្ញាធរចាប់ផ្តើម ដកពិន្ទុបណ្ណបើកបរ ចំពោះអ្នកល្មើស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ សីហានេះ បានជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ ការដាក់ដំណើរការអនុវត្តសាកល្បង នឹងចាប់ផ្ដើមនៅថ្ងៃទី០១ កញ្ញា និងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ មករា ឆ្នាំ២០២៣។

ការដកពិន្ទុបណ្ណបើកបរ និងការពិន័យ អំពីការការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយប្រើឧបករណ៍បច្ចេកទេស ដូច្នេះអ្នកបើកបរយានយន្ដគ្រប់រូប យកតាមខ្លួននូវបណ្ណបើកបរយានយន្ដ (ច្បាប់ដើម) ដើម្បីផ្ដលជូនសមត្ថកិច្ចត្រួតពិនិត្យ និអនុវត្តការដកពិន្ទុ ក្នុងករណីល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។

ការបង់ប្រាក់ពិន័យ ចំពោះការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាមបញ្ជរទ្រូម៉ានីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិរបស់ក្រុមហ៊ុនទ្រូម៉ាន់នី () បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

Khcct banner

អត្ថបទទាក់ទង