Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

កម្ពុជាទទួលចំណូលពីវិស័យរ៉ែបានជាង ២០លានដុល្លារ​​ ត្រឹមឆមាសទី១ឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយករ៉ែ និងជាអ្នកនាំពាក្យវិស័យរ៉ែ។

ភ្នំពេញ៖ គិតត្រឹមរយៈពេល៦ខែក្នុងឆ្នាំ២០២២នេះ​ កម្ពុជាទទួលចំណូលសួយសារបានជាង ២០លានដុល្លារ ដោយចំណូលដែលបានប្រមូលពីវិស័យរ៉ែ គឺជាមានការកើនឡើងជារៀងរាល់ឆ្នាំ។ នេះបើតាមការឲ្យដឹងពីលោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយករ៉ែ និងជាអ្នកនាំពាក្យវិស័យរ៉ែ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ នៃក្រសួងរ៉ែ និងថាមពល លោក អ៉ឹង ឌីប៉ូឡា ថា បច្ចុប្បន្ននេះ ក្រសួងរ៉ែ បានចេញអាជ្ញាប័ណ្ណអណ្ដូងរ៉ែ បើកការដ្ឋានវាយថ្ម សរុបលើទូទាំងផ្ទៃប្រទេស គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ មាន៤៧៨អាជ្ញាប័ណ្ណ រីឯអាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែ មានចំនួន២១ ចំពោះអាជ្ញាប័ណ្ណស្វែងរុករក មានចំនួន៣៤។

បន្ថែមពីនោះទៀត លោក អ៉ឹង ឌីប៊ូឡា បានឲ្យដឹងថា ចំណូលដែលបានប្រមូលពីវិស័យរ៉ែ គឺជាមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ នៅឆ្នាំ២០២០ ប្រមូលចំណូលបានដល់ជាង២៥លានដុល្លារ បានចូលទៅក្នុងថវិកាជាតិ រីឯឆ្នាំ២០២១ ប្រមូលចំណូលបានជាង៣៥លានដុល្លារ និងរយៈពេល៦ខែ ឆ្នាំ២០២២ ប្រមូលបាន២០លានដុល្លារ។

បើតាម លោក អ៉ឹង ឌីប៊ូឡា បានលើកឡើងថា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែសង្ឃឹមថា ទោះបីជាមានវិបត្ដិសេដ្ឋកិច្ច នៅក្នុងសកលលោក តាមរយៈបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុន្ដែកម្ពុជានឹងខិតខំកៀរគរចំណូល មិនឲ្យធ្លាក់នោះទេ។

ជាមួយគ្នានេះ លោក អ៉ឹង ឌីប៊ូឡា បានប្រកាសពីលេខ Hotline ៖ ០៩៥ ៧២៧ ៧២៧ របស់អគ្គនាយកធនធានរ៉ែ ដើម្បីឲ្យមហាជន ជួយផ្តល់ព័ត៌មានភាពមិនប្រក្រតីអំពីវិស័យរ៉ែ នៅទូទាំងប្រទេសកម្ពុជា ទាក់ទងនឹងការសង្ស័យ និងមានការឃើញនូវអំពើណាមួយ ដែលចាត់ទុកថាជារ៉ែអនាធិវតេយ្យ នៅកន្លែងណាមួយ ឬរ៉ែស្របច្បាប់ ប៉ុន្តែធ្វើដោយមិនគោរពតាមលក្ខខណ្ឌបទដ្ឋានបច្ចេកទេសរបស់ក្រសួង៕

Khcct banner

អត្ថបទទាក់ទង