Yearendyearend1140x150

ប្រទេសចិនបានបញ្ជូនផ្កាយរណបទៅលំហអាកាសដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បាញ់បង្ហោះផ្កាយរណប Taiyuan ខេត្ត Shanxi

ចិន៖ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ខេត្ត Shanxi ភាគខាងជើងប្រទេសចិន នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នេះ បានបញ្ជូនផ្កាយរណបអង្កេតទៅលំហអាកាស បានដោយជោគជ័យកាលពីថ្ងៃព្រហស្បតិ៍។

រ៉ុក្កែត Long March-2C ដឹកផ្កាយរណប HY-1D បានហោះឡើងនៅម៉ោង ០២ និង ៣១ នាទី (ម៉ោងនៅទីក្រុងប៉េកាំង) នេះបើយោងតាមនាយកដ្ឋានអវកាសជាតិចិន។

ផ្កាយរណបថ្មីនេះ គឺជាផ្កាយរណបដំបូងបង្អស់របស់ចិន សម្រាប់សេវាកម្មស៊ីវិលតាមសមុទ្រ ជាមួយផ្កាយរណប HY-1C ដែលបានបង្ហោះ កាលពីខែកញ្ញា ឆ្នាំ ២០១៨ ។

សូមបញ្ជាក់ថា ការបាញ់បង្ហោះរ៉ុក្កែតប្រភេទ Long March កាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាលើកទី ៣៣៤ហើយ សម្រាប់ប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង