Yearendyearend1140x150

FBIឆ្នក់ចូលផ្ទះ«ដូណាល់ត្រាំ»ក្រោយសង្ស័យលួចផ្ទុកឯកសារសម្ងាត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតមេដឹកនាំអាម៉េរិក ដូណាល់ ត្រាំ

អាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក Donald Trump អះអាងថា លំនៅដ្ឋាន Mar-A-Lago របស់លោកក្នុងរដ្ឋ Florida កំពុងត្រូវបាន "ឆ្មក់ចូល" ដោយភ្នាក់ងារ FBIដែលលោកចាត់ទុកថាជាទង្វើនៃ "ការប្រព្រឹត្តខុសរបស់ព្រះរាជអាជ្ញា"របស់សហរដ្ឋអាម៉េរិក។

ប៉ូលីសFBI បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញការចូលឆែកឆេផ្ទះអតីតប្រធានាធីបតីអាម៉េរិកដូណាល់ត្រាំដោយ FBI គ្រាន់តែបញ្ជាក់ថានេះគឺជាបញ្ជាពីព្រះរាជអាជ្ញា។

លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នេះគឺជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់ប្រទេសជាតិរបស់យើង ខណៈដែលផ្ទះដ៏ស្រស់ស្អាតរបស់ខ្ញុំ Mar-A-Lago នៅ Palm Beach រដ្ឋ Florida បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ វាយឆ្មក់ និងកាន់កាប់ដោយភ្នាក់ងារ FBI មួយក្រុមធំ។

អតីតប្រធានាធិបតីរូបនេះមិនមានវត្តមានក្នុងអំឡុងពេលវាយឆ្មក់នោះតែលោកបញ្ជាក់ថា វាគឺជាការប្រព្រឹត្តិខុសរបស់ព្រះរាជអាជ្ញា អាវុធនៃប្រព័ន្ធយុត្តិធម៌ និងការវាយប្រហារដោយពួកប្រជាធិបតេយ្យឆ្វេងនិយមជ្រុល ដែលមិនចង់ឱ្យខ្ញុំឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៤ ។

លោក Trump បាននិយាយថា ការវាយលុកបែបនេះអាចកើតឡើងតែក្នុងប្រទេសដែលបែកបាក់ប៉ុណ្ណោះ រឺផ្តាច់ការតែប៉ុណ្ណោះ។ ត្រាំ បន្តថាគួរឱ្យស្តាយឥឡូវនេះ អាម៉េរិកបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ ដោយលោកបានបន្ថែមថា FBI ថែមទាំងទម្លាយចូលទៅក្នុងកន្លែងសុវត្ថិភាពរបស់ខ្ញុំទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង