Yearendyearend1140x150

គ្រាប់បែកយក្សនា«សម័យសង្រ្គាមលោកលើកទី២»ត្រូវបានរកឃើញនៅអ៊ីតាលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សមាជិក​នៃ​កងទ័ព​អ៊ីតាលី​យក​គ្រាប់បែក​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទន្លេ ប៉ូ ដែល​ស្ងួត​ហួតហែង​ដែល​រង​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៧០ ឆ្នាំ​នៅស្រុក Borgo Virgilio ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២

អ៊ីតាលី ៖រលកកំដៅបានបោកបក់មកទ្វីបអឺរ៉ុបក្នុងរដូវក្តៅនេះ មិនត្រឹមតែបាននាំមកនូវសីតុណ្ហភាពខ្ពស់ និងតំបន់ដែលឆេះសន្ធោសន្ធៅប៉ុណ្ណោះទេទឹកដែលរងគ្រោះដោយគ្រោះរាំងស្ងួតនៃទន្លេ ប៉ូ របស់ប្រទេសអ៊ីតាលីបង្ហាញពីគ្រាប់បែកសង្គ្រាមលោកលើកទី ២ ដែលបានលិចពីមុនមក។

អ្នកជំនាញយោធាបានបំផ្ទុះ និងអនុវត្តការផ្ទុះបានឲ្យដឹងថាគ្រាប់បែកទម្ងន់ ៥៤០ គីឡូក្រាម ដែលត្រូវបានរកឃើញនៅជិតភូមិភាគខាងជើងស្រុក Borgo Virgilio ជិតទីក្រុង Mantua ។

លោកវរសេនីយ៍ឯក Marco Nasi បាននិយាយថា "គ្រាប់បែកនេះត្រូវបានរកឃើញដោយអ្នកនេសាទនៅច្រាំងទន្លេ ប៉ូ ដោយសារតែការថយចុះនៃកម្រិតទឹកដែលបណ្តាលមកពីគ្រោះរាំងស្ងួត" ដោយនេះជារឿងពិបាកក្នុងការបោសសម្អាតគ្រាប់បែកមិនទាន់ផ្ទុះមួយនេះ

កងទ័ពបាននិយាយថា មនុស្សប្រហែល ៣,០០០ នាក់ដែលរស់នៅក្បែរនោះត្រូវបានជម្លៀសចេញសម្រាប់ប្រតិបត្តិការកម្ចាត់ចោលហើយដែនអាកាសនៃតំបន់នេះត្រូវបានបិទ ហើយការរុករកតាមបណ្ដោយផ្លូវទឹក ក៏ដូចជាចរាចរណ៍នៅលើផ្លូវរថភ្លើង និងផ្លូវរដ្ឋដែលនៅជិតនោះត្រូវបានបញ្ឈប់ភ្លាមៗផងដែរ។

អភិបាលក្រុង Borgo Virgilio លោក Francesco Aporti បាននិយាយថា "ដំបូងឡើយ ប្រជាជនមួយចំនួនបាននិយាយថា ពួកគេនឹងមិនរើចេញទេប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាជនក្នុងតំបន់ក៏រើចេញមួយរយះសិន។លោកបន្តថា ប្រសិនបើមនុស្សមិនព្រមទៅនោះ ប្រតិបត្តិការនឹងត្រូវបាន ផ្អាក។ វិស្វករកម្ចាត់គ្រាប់បែកបានដកហ្វុយស៊ីបចេញពីឧបករណ៍ផលិតដោយសហរដ្ឋអាមេរិក ដែលកងទ័ពបាននិយាយថា មានផ្ទុកសារធាតុផ្ទុះទម្ងន់ ២៤០ គីឡូក្រាម។ បន្ទាប់មកក្រុមគ្រាប់បែកដែលត្រូវបានអមដោយប៉ូលីសបានផ្ទេរឧបករណ៍នេះទៅកន្លែថ្មីមួយក្នុងក្រុង Medole ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ដែលជាកន្លែងដែលវាត្រូវបានបំផ្លាញ។

ប្រទេសអ៊ីតាលីបានប្រកាសភាពអាសន្នកាលពីខែមុនសម្រាប់តំបន់ជុំវិញទន្លេ ប៉ូ ដែលជាទន្លេដែលវែងជាងគេរបស់ប្រទេស ដោយវាមានចំនួនប្រហែលមួយភាគបីនៃផលិតកម្មកសិកម្មរបស់ប្រទេសអ៊ីតាលី ហើយកំពុងទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង