Yearendyearend1140x150

កូរ៉េខាងជើង«គ្រោងផ្តល់ទាហាន១០ម៉ឺននាក់»ដើម្បីជួយកម្ចាត់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ ២០១៩

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងគ្រោងផ្តល់កងទ័ព "ស្ម័គ្រចិត្ត" ១០០,០០០ ទៅកាន់វិមានក្រឹមឡាំង ដើម្បីជួយរុស្ស៊ីឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ មានរបាយការណ៍ដែលថាអ្នកស្ម័គ្រចិត្តកូរ៉េខាងជើង ១០០,០០០នាក់បានត្រៀមខ្លួនដើម្បីមកចូលរួមនៅក្នុងជម្លោះនេះ។

អ្នកកាសែតជនជាតិរុស្សីលោក Korotchenko បានសរសើរ "បទពិសោធន៍ដ៏សម្បូរបែបរបស់យោធាកូរ៉េខាងជើង ជាមួយនឹងសង្គ្រាមប្រឆាំងថ្មី" ហើយបានចូលរួមចំណែកក្នុងការជួយរុស្សីក្នុងការវាយប្រហាអ៊ុយក្រែន។

ទស្សនាវដ្ដីយោធាឆ្នាំ ១៩៤៥ បានរាយការណ៍ថាសង្គ្រាមប្រឆាំង គឺមានសារៈសំខាន់សម្រាប់យោធារុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបរិច្ចាគប្រព័ន្ធរ៉ុកកែត HIMARS (High Mobility Artillery Rocket Systems) ដល់អ៊ុយក្រែន។ អ្នកជំនាញខាងយោធាបានប្រាប់សារព័ត៌មាន Insider's Sinéad Baker កាលពីខែមុនថា គ្រាប់រ៉ុក្កែតដែលមានរយៈចម្ងាយឆ្ងាយ និងមានភាពជាក់លាក់ខ្ពស់បានធ្វើឱ្យ "មានភាពខុសគ្នាខ្លាំង" ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។

លោក Korotchenko បានបន្តប្រកែកថា រុស្ស៊ីគួរស្វាគមន៍ទាហានកូរ៉េខាងជើង និងជំនាញប្រឆាំងនឹងថ្មីរបស់កូរ៉ខាងជើង។លោកបន្តថា "ប្រសិនបើប្រទេសកូរ៉េខាងជើងបង្ហាញពីបំណងចង់បំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីសនិយមអ៊ុយក្រែន យើងគួរតែអនុញ្ញាតឱ្យពួកគេ" ។

យោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេសដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឱ្យដឹងថា យោធារបស់ប្រទេសកូរ៉េខាងជើងគឺជាមហាអំណាចទីបួនរបស់ពិភពលោក ដែលមានចំនួនប្រមាណ ១.៣ លាននាក់ ខណៈ៦០០,០០០ នាក់ទៀតបម្រើជាទាហានបម្រុង។

ដោយដកស្រង់ប្រភពពីរុស្ស៊ី Daily NK បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំផែនការបញ្ជូនទាហានជាង ១,០០០ នាក់ទៅកាន់តំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ ប្រភពកូរ៉េខាងជើងបាននិយាយថា៖ ដោយពិចារណាថាសង្គ្រាមមិនទាន់ចប់ទេ រដ្ឋាភិបាលគ្រោងនឹងបញ្ជូនទាហានកូរ៉េបន្ថែមដើម្បីបញ្ចប់សង្រ្គាមឲ្យបានឆាប់ជាទីបំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង