Yearendyearend1140x150

មន្ត្រីពន្ធនាគារវៀតណាម«បោះមាសតាមផ្លូវ»បន្ទាប់ពីប្លន់បាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អនុរក្សពន្ធនាគារលោក Ngo Van Quoc 

ហូជីមិញ៖ អនុរក្សពន្ធនាគារលោក Ngo Van Quoc នឹងត្រូវបានចោទប្រកាន់ពីបទប្លន់ និង ប្រើប្រាស់អាវុធយោធា បន្ទាប់ពីគាត់បានឆ្មក់ចូលហាងមាសចំនួនពីរនៅក្នុងខេត្ត Thua Thien-Hue កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

ប៉ូលិសវៀតណាមបានអះអាងថា ការស៊ើបអង្កេតបានរកឃើញថា អនុរក្សពន្ធនាគារអាយុ ៣៨ ឆ្នាំរូបនេះបានប្រើកាំភ្លើងភ្ជង់ប្លន់ហាងមាសក្នុងផ្សារ ដុងបា ហើយបានបោះមាសនៅតាមផ្លូវ ដោយស្រែកថា «មាសសម្រាប់អ្នកក្រ»។ ប៉ូលីសបន្តថាសកម្មភាពចម្លែករបស់លោក Quoc អាចនឹងមានជំងឺសរសៃប្រសាទ។

លោកវរសេនីយ៍ឯក Duong Van Thoan ប្រធានបុគ្គលិកនៃនាយកដ្ឋានសន្តិសុខសាធារណៈខេត្ត Thua Thien-Hue បានបដិសេធថា Quoc មិនមានជំងឺសរសៃប្រសាទរឺបញ្ហាកន្លែងការងារនោះទេដោយលោក Quoc បានធ្វើតេស្តរកសារធាតុញៀនអវិជ្ជបន្ទាប់ពីការប្លន់ដោយនេះលោក សន្និដ្ឋានថាលោកចេញប្លន់ដោយសារតែចង់ជួយអ្នកក្រ។

នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី៣១ ខែកក្កដា គាត់បានយកកាំភ្លើង AK47 មួយដើមទៅហាងលក់មាសនៅផ្សារដុងបា ហើយបានគំរាមបុគ្គលិក និងបាញ់ទៅលើកញ្ចក់ធ្នើរដាក់តាំងវត្ថុមាស។

តាមសាក្សីនៅហាងនិងផ្សារបានឱ្យដឹងថាគាត់យកមាសមកបោះចោលតាមផ្លូវ ដើម្បីឱ្យមនុស្សរើស។

សាក្សីបន្តថាពេលគាត់ចេញពីផ្សារ មានមនុស្សជាច្រើនប្រញាប់ទៅកន្លែងកើតហេតុដើម្បីប្រមូលមាស។

លុះដល់ម៉ោង២រសៀល ជនសង្ស័យបានទម្លាក់កាំភ្លើងចុះចាញ់ក្រោយការពិភាក្សាប្រមាណ១៥នាទីជាមួយសមត្ថកិច្ចមូលដ្ឋាន ។ អាជ្ញាធរបានចាប់ឃុំលោក Quoc និងស្នើឲ្យសាធារណជនប្រគល់មាសដែលលោក Quoc បានបោះចោលនៅតាមផ្លូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង