Yearendyearend1140x150

ឧកញ៉ា ជា សារ៉ន បើកលក់«ខុនដូ»សម្រាប់កម្មករ,អ្នករត់ Pasapp,អាជីវករ,មានចំណូលទាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧកញ៉ា ជា សារ៉ន ពិធីកាត់ខ្សែបូសម្ពោធដាក់លក់នូវគម្រោង«ខុនដូរ»របស់ខ្លួនជាផ្លូវការ។

ភ្នំពេញ៖ ក្រុមហ៊ុន ជា សារ៉ន គ្រុប នៅថ្ងៃទី ៧ សីហា ឆ្នាំ២០២២នេះ បានប្រកាសសម្ពោធដាក់លក់នូវគម្រោង«ខុនដូរ»របស់ខ្លួនជាផ្លូវការ ហើយកំពុងទទួលបានការគាំទ្រជាច្រើនពីអតិថិជន។ជាគម្រោងខុនដូមានតម្លៃទាបបំផុតមិនធ្លាប់មានពីមុនមកដោយសារ លោកឧកញ៉ាចង់ជួយដល់ប្រជាពលរដ្ឋ និង កម្មករ កម្មការិនី អ្នករត់ Pasapp អាជីវករ ដែលមានចំណូលមធ្យម និង ក្រោមធម្យមអាចមានលទ្ធភាពទិញខុនដូ សម្រាប់រស់នៅដូចអ្នកមានដែរ។ 

ខុនដូ ជា សារ៉ន ស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។អ្នកធ្វើដំណើរចូលតាម ក្លោងទ្វាវត្ត ស្ងួនពេជ្រ ជាទីតាំងដែលមានសក្តានុពល នៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និង បុរីពិភពថ្មី ជាប់ជាមួយផ្លូវរដ្ឋជាតំបន់មានការអភិវឌ្ឍន៍ឥតឈប់ឈរ។

លោកឧកញ៉ា ជា សារ៉ន ស្ថាបនិក និង ជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុប បានប្រាប់អ្នកសារព័ត៌មានថា គម្រោងខុនដូ ជា សារ៉ន ដែលមានទីតាំងស្ថិតនៅខណ្ឌកំបូលរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងដើម្បីប្រជាជន។ ព្រោះគម្រោងខុនដូនេះផ្តោតលើអតិថិជនគោលដៅ ដែលមានចំណូលមធ្យម និងក្រោមធម្យម ខុសប្លែកពីគម្រោងខុនដូដទៃ ដែលផ្តោតលើអ្នកមានចំណូលលើមធ្យម និងជនបរទេស។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ជា សារ៉ន ខុនដែលមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រនេះមានតម្លៃត្រឹមតែ១ម៉ឺន៥ពាន់ដុល្លារក្នុង១យូនីតតែប៉ុណ្ណោះ។ មូលដែលជំរុញឲ្យលោកឧកញ៉ាបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះ គឺដោយសារលោកឧកញ៉ា ចង់ជួយដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋរកស៊ីក្រៅប្រព័ន្ធ ដែលមានចំណូលកម្រិតទាបអាចមានលទ្ធភាពទិញខុនដូសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ដោយមិនចាំបាច់ជួលបន្ទប់ ឬផ្ទះសម្រាប់រស់នៅ។ 

ពាក់ព័ន្ធស្ថានភាពទីផ្សារ លោកឧកញ៉ា ជា សារ៉ន អះអាងថា គម្រោងខុនដូតម្លៃសមរម្យ ជា សារ៉ន ទទួលបានការកក់ និងបញ្ជាទិញពីអតិថិជនយ៉ាងច្រើនលើសការរំពឹងទុក សម្រាប់ការបើកលក់មួយរយៈកន្លងមកនេះ។ កត្តានេះបានធ្វើឲ្យ លោកឧកញ៉ា ហាក់គ្មានការព្រួយបារម្ភចំពោះវិបត្តិកូវីដ-១៩ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទិញលក់ខុនដូក្នុងគម្រោងនេះនោះទេ។ ទន្ទឹមនឹងនេះ លោកឧកញ៉ា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះនៅតាមខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញឲ្យបានច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា គម្រោង ខុនដូ ជា សារ៉ន សាងសង់លើផ្ទៃដី ៣ម៉ឺន៤ពាន់ម៉ែត្រការ៉េ មានចំនួន១២អាគារ ចែកចេញជា៦០០០បន្ទប់ ក្នុងទន់វិនិយោគចំនួន ៥០ លានដុល្លារ។សាងសង់ក្នុងតំបន់ប្រមូលផ្តុំទៅដោយរោងចក្រ និង មានកម្មករស់នៅរាប់ម៉ឺននាក់។អតិថិជនមានលុយត្រឹមតែ ២ពាន់ដុល្លារ គាត់នឹងក្លាយជាម្ចាស់ ខុនដូ ភ្លាមៗ និងអាចបង់រំលោះបានរយៈពេលច្រើនឆ្នាំ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង