Yearendyearend1140x150

ចិនចាត់ទុក«សមយុទ្ធយោធា»ក្បែរតៃវ៉ាន់ជាការឆ្លើយតបពីការគំរាមគំហែងរបស់អាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖ ចិនបានហៅប្រតិបត្តិការយោធាដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន គឺដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ហើយវាគឺជាការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ហើយមិនមានជាប់ពាក់ព័ន្ធនឹងអ្វីដែលគេហៅថា "ការគំរាមកំហែងរបស់ចិនចំពោះប្រទេសដ៏ទៃឡើយ"។

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ប្រតិបត្តិការរបស់ចិននេះ គឺធ្វើឡើងក្រោយពីអាម៉េរិកបានរំលោភលើអាធិបតេយ្យភាពរបស់ប្រទេសចិន ដោយនៅតែឲ្យប្រធានសភាអាម៉េរិកធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់ដែលនេះចិនចាត់ទុកថាអាម៉េរិកកំពុងតែជ្រៀតជ្រែកចូលទឹកដីរបស់ចិន នឹងរំលោភលើកិច្ចព្រមព្រៀងគោលការណ៍ចិនតែមួយ។

បើតាមអ្នកនាំពាក្យរូបនេះ ប្រទេសចិននឹងចាត់វិធានការខ្លាំងក្លា និង ម៉ឺងម៉ាត់ក្នុងការឆ្លើយតប ហើយផលវិបាកទាំងអស់នឹងត្រូវកើតដោយភាគីអាមេរិកដូចច្នេះចូលកុំបន្ទោសចិនជាអ្នកបងហេតុ។ លោកស្រីអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

សមយុទ្ធយោធារបស់ចិននៅក្នុងដែនទឹកចេញពីកោះតៃវ៉ាន់គឺជាវិធានការចាំបាច់ និងស្របច្បាប់ដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី ស្របច្បាប់ប្រឆាំងនឹងកងកម្លាំងផ្តាច់ខ្លួន 'ឯករាជ្យតៃវ៉ាន់' និងបរទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង