Yearendyearend1140x150

វៀតណាមអំពាវនាវឲ្យ«មហាអំណាចទាំងពីរអត់ធ្មត់»កុំបំផ្ទុះយោធាក្នុងច្រកសមុទ្រតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang

ហូជីមិញ៖ ក្រសួងការបរទេសវៀតណាមបានអំពាវនាវឲ្យអាម៉េរិកហើយចិនគោរព "គោលនយោបាយចិនតែមួយ" ហើយអំពាវនាវឱ្យភាគីទាំងអស់កុំបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ជុំវិញដំណើរទស្សនកិច្ចលោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់។ ការអំពាវនាវនេះធ្វើឡើងភ្លាមៗបន្ទាប់ភាពចម្រូងចម្រាស់ជុំវិញច្រកសមុទ្រតៃវ៉ាន់កាន់តែក្តៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu បានឲ្យដឹងថា៖ «វៀតណាមមានបំណងចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់ចេះគ្រប់គ្រងខ្លួនឯ មិនបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ រួមចំណែកជាវិជ្ជមានដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ លោកស្រីបន្តថា ប្រទេសវៀតណាមធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។

សេចក្តីថ្លែងការណ៍របស់លោកស្រីបានធ្វើឡើងខណៈដែលប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi កំពុងបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលធ្វើដូច្នេះក្នុងរយៈពេល ២៥ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះបានបង្កើនភាពតានតឹងរវាងអាមេរិក និងចិន ដោយក្រុងប៉េកាំងបានចាត់ទុកទង្វើនេះថាជាទង្វើបង្កហេតុ និងជាការក្បត់កិច្ចព្រមព្រៀងរបស់ក្រុងវ៉ាស៊ីនតោនចំពោះ "គោលនយោបាយចិនតែមួយ"។

ចំណែកចិនបានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក Pelosi ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ "មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិក និងរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន"។

គួរបញ្ជាក់ថាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាម៉េរិក នៅយប់ថ្ងៃទី ២ សីហា បានធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់។ជាទស្សនកិច្ចកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំកន្លងមក។ លោកស្រី គឺជាប្រធានរដ្ឋសភាអាម៉េរិកលើកទីមួយដែលទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ រាប់ចាប់តាំងពីឆ្នាំ ១៩៩៧។ដំណើរទស្សនកិច្ចរបស់លោកស្រីប៉េឡូស៊ីពេលនេះ ភាគីចិនបានបង្ហាញប្រតិកម្មយ៉ាងខ្លាំង និង បានប្រកាសធ្វើសមយុទ្ធហុំព័ទ្ធកោះតៃវ៉ាន់ជាការព្រមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង