Yearendyearend1140x150

សេតវិមាន៖អាម៉េរិកសង្ឃឹមថា«កំដៅរវាងមហាអំណាចទាំងពីរនឹងថមថយ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន ចូលរួមនៅក្នុងសន្និសីទសារព័ត៌មានរបស់លេខាធិការសេតវិមាន Karine Jean-Pierre នៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី 1 ខែសីហា ឆ្នាំ 2022

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានសង្ឃឹមថា កំដៅរវាងអាម៉េរិក និងទីក្រុងប៉េកាំង ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នឹងថមថយដោយពុំមានការផ្ទុះយោធាណាមួយកើតឡើងរវាងមហាអំណាចទាំងពីរឡើយ។ នេះបើយោងតាមមន្រ្តីនៃសេតវិមានសហរដ្ឋអាម៉េរិក។

អ្នកនាំពាក្យសេតវិមានលោក John Kirby បានកត់សម្គាល់ថា គោលបំណងប្រធានអាម៉េរិក លោកស្រី Nancy Pelosi ជុំវិញដំណើរទស្សនកិច្ចនេះមិនមែនជាការរំលោភលើអធិបតេយ្យភាពរបស់ចិន ឬគោលនយោបាយ "ចិនតែមួយ" នោទេ។ លោក Kirby បន្តថា "អ្វីដែលអាម៉េរិកមិនចង់ឃើញគឺការវិលចូលទៅក្នុងប្រភេទនៃវិបត្តិ ឬជម្លោះណាមួយ" រឺសង្រ្គាមណាមួយជាមួយមហាអំណាចចិនឡើយ។

លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអង្គារក្នុងដំណើរមួយដែលលោកស្រីអះអាងបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលមិនផ្លាស់ប្តូរចំពោះការគាំទ្រតៃវ៉ាន់ក្នុងការគ្រប់គ្រងដោយខ្លួន។ ប៉ុន្តែប្រទេសចិនបានថ្កោលទោសដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ២៥ ឆ្នាំថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើកម្លាំងដើម្បីនាំយកវាមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ សហរដ្ឋអាមេរិកបានព្រមានចិនមិនឲ្យប្រើដំណើរទស្សនកិច្ចនេះជាលេសសម្រាប់សកម្មភាពយោធាប្រឆាំងតៃវ៉ាន់នោះទេលើសពីការចល័តទ័ព លោក Kirby បាននិយាយថា ប្រទេសចិនអាចប្រើ "ការបង្ខិតបង្ខំសេដ្ឋកិច្ច" ប្រឆាំងនឹងតៃវ៉ាន់ឲ្យជាប់គាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង