Yearendyearend1140x150
Img 0571

អាម៉េរិកបេជ្ញាចិត្ត«មិនឲ្យមានការផ្ទុះនុយក្លេអ៊ែរកើតឡើងបានឡើយ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Antony Blinken នឹងមេដឹកនាំកូរ៉េខាងជើងគឹម ចុងអ៊ុន AP 

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Antony Blinken បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការមិនឲ្យផ្ទុះនុយក្លេអ៊ែរកើតឡើងបានឡើយ ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើងព្រម អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថ្លែងបែបនេះក្នុងកម្មវិធីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) កាលពីថ្ងៃចន្ទ ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង និងអ៊ីរ៉ង់ថែមទៀតផង។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកបានរំលឹកឡើងវិញថា ពិភពលោកបានប្រឈមមុខនឹង "ពេលវេលាដ៏សំខាន់" ចំពេលមានការភ័យខ្លាចនៃការសាកល្បងនុយក្លេអ៊ែរពីកូរ៉េខាងជើងនឹងសម្ព័ន្ធមិត្តរបស់កូរ៉េ។ លោក Blinken បានអះអាងថាសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ គឺជាអ្វីដែលយើងត្រូវបង្កាឲ្យបានជាដាច់ខាតដើម្បីកុំឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរព្រោះវាបំផ្លាញពិភពលោកទាំងមូល។ លោកបានបន្ថែមថា កូរ៉េខាងជើងនឹងអ៊ីរ៉ាក់គឺជាមុខសញ្ញាដ៏គ្រោះថ្នាក់មួយសម្រាប់ការផ្ទុះអាវុធនុយក្លេអ៊ែរ។

សម្រាប់លោក Blinken សហរដ្ឋអាមេរិកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ លុះត្រាតែចាំបាច់ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកសង្គត់ធ្ងន់ថា “ដរាបណាមានអាវុធនុយក្លេអ៊ែរ តួនាទីជាមូលដ្ឋាននៃអាវុធនុយក្លេអ៊ែររបស់អាមេរិក គឺដើម្បីរារាំងការវាយប្រហារនុយក្លេអ៊ែរលើសហរដ្ឋអាមេរិក លើសម្ព័ន្ធមិត្ត និងដៃគូរបស់យើង”។ លោក Blinken បានបន្ថែមថា "សហរដ្ឋអាមេរិកនឹងពិចារណាតែការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងកាលៈទេសៈធ្ងន់ធ្ងរប៉ុណ្ណោះ ដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន"។ លោកបានកត់សម្គាល់ថា សន្ធិសញ្ញានេះកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង