Yearendyearend1140x150

កងទ័ពចិន«ធ្វើសមយុទ្ធបាញ់គ្រាប់ពិត»ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កងទ័ពមួយចំនួននៃកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដែលពាក់ព័ន្ធនឹងអាវុធកាំភ្លើងធំជាច្រើនប្រភេទនៅឯកន្លែងហ្វឹកហាត់យុទ្ធសាស្ត្រក្នុងតំបន់មួយ ដើម្បីប្រារព្ធខួបលើកទី ៩៥ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA និងពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ព។ សមយុទ្ធនេះធ្វើឡើង បន្ទាប់ពីប្រធានសភាជាតិអាម៉េរិកគ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់។

បើតាម លោក Liang Kun មេបញ្ជាការកងពលតូច ដែលជាកងពលតូចនៅក្រោមបញ្ជាការយោធាទី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជុំគ្នាជាច្រើនម៉ោងនៅជើងភ្នំភាគខាងត្បូង និងខាងជើងនៃហិម៉ាឡៃយ៉ា ក្នុងតំបន់ស្វយ័តទីបេ ដែលមានកម្ពស់ជាង ៤,៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ សមយុទ្ធនេះបានពង្រឹងជំនាញប្រយុទ្ធរបស់កងទ័ពប្រកបដោយប្រសិទ្ធភាពរបស់ចិន។

លោកបន្តថា មកទល់ពេលនេះប្រទេសចិនបានអភិវឌ្ឈន៍វិស័យយោធារបស់ខ្លួនដល់បច្ចេកវិទ្យាចុងក្រោយ ហើយចិនអាចនឹងតបទៅកាន់សត្រូវណាមួយឆាប់ជាទីបំផុតប្រសិនបើប្រទេសណាមួយរំលោភដែនដីពិសិទ្ធរបស់ខ្លួន។

បន្ថែមពីនេះដំណើរការប្រយុទ្ធទាំងមូលគឺជាការសាកល្បងនៃជំនាញប្រយុទ្ធដ៏ពិសេសមួយរបស់ចិន ដូចជា របៀបជ្រើសរើសផ្លូវវាយលុក របៀបប្រើប្រាស់កម្លាំងទ័ព និងរបៀបសម្របសម្រួលរវាងមនុស្ស និងយានជំនិះ។

ចំណែក លោក Yang Pingchuan មេបញ្ជាការកងវរសេនាតូច កងពលតូចទ័ពជើងអាកាសចិន បាននិយាយថា "យើងកំណត់សាវតានៃការហ្វឹកហ្វឺនដោយផ្អែកលើបទពិសោធន៍ប្រយុទ្ធពិតៗ កំណត់បរិយាកាសសមរភូមិជាក់ស្តែង និងសាកល្បងយ៉ាងទូលំទូលាយនូវសមត្ថភាពរបស់កងទ័ពក្នុងការអនុវត្តបេសកកម្មប្រយុទ្ធក្នុងបរិយាកាសស្មុគស្មាញមួយនឹងប្រយុទ្ធយកជ័យជំនះឲ្យបានលឿនជាទីបំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង