Yearendyearend1140x150

រុស្សីចោទអាម៉េរិកថា«ជាមេគ្រោះធំសម្រាប់រុស្សី»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំរុស្សី វ្ល៉ាឌីមៀ ពូទីន អំឡុងពិធីក្បួនដង្ហែប្រារព្ធទិវាកងទ័ពជើងទឹកនៃប្រទេសរុស្សីកាលពីម្សិលមិញ

រុស្ស៊ី៖ រុស្សីចោទអាម៉េរិកថា ជាមេគ្រោះធំដែលតែងតែគំរាមគំហែងមកកាន់ដែនដីរុស្សី។ មេដឹកនាំរុស្សីថ្លែងដូច្នេះ ក្នុងពិធីចុះហត្ថលេខាលើគោលលទ្ធិកងទ័ពជើងទឹកថ្មីមួយ ដែលចាត់ទុតសហរដ្ឋអាមេរិកជាគូប្រជែងដ៏សំខាន់របស់រុស្ស៊ី និងកំណត់មហិច្ឆតាដែនសមុទ្រជាសកលរបស់រុស្ស៊ីសម្រាប់តំបន់សំខាន់ៗដូចជា អាកទិក និងសមុទ្រខ្មៅ។

ថ្លែងក្នុងទិវាកងទ័ពជើងទឹករុស្ស៊ីនៅអតីតរដ្ឋធានី សាំងពេទឺប៊ឺគ ពូទីនបានអះអាងថារុស្សីមានកម្លាំងគ្រប់គ្រាន់សម្រាប់ការពារដែនដីរបស់ខ្លួនប្រសិនបើមានការឈ្លានពានណាមួយពីប្រទេសមហាអំណាចណាមួយ មិនត្រឹមតែប៉ុណ្ណោះប្រមុខមេដឹកនាំរុស្សីរូបនេះក៏បានព្រមានចំៗទៅសហរដ្ឋអាម៉េរិកថាជាមេគ្រោះធំដែលតែងតែគំរាមគំហែងដល់រុស្សី។

លោកបន្តថាការគំរាមកំហែងចម្បងចំពោះរុស្ស៊ីគឺ "គោលនយោបាយយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រងមហាសមុទ្រពិភពលោក" និងចលនានៃសម្ព័ន្ធមិត្តយោធាណាតូកាន់តែខិតទៅជិតព្រំដែនរបស់រុស្ស៊ី។

មេដឹកនាំសង្គត់ធ្ងន់ថា រុស្ស៊ីអាចប្រើប្រាស់កម្លាំងយោធារបស់ខ្លួនឱ្យសមស្របទៅនឹងស្ថានភាពនៅក្នុងមហាសមុទ្រពិភពលោក ប្រសិនបើមហាអំណាចផ្សេងៗទៀត រំលោភដែនដីរុស្សី។សម្រាប់ ពូទីន អាទិភាពរបស់រុស្ស៊ីគឺដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងកងទ័ពជើងទឹកជាមួយឥណ្ឌា ក៏ដូចជាកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយអ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត និងរដ្ឋផ្សេងទៀតនៅក្នុងតំបន់ដើម្បីរក្សាស្ថេរភាពរបស់ពិភពលោក។

យ៉ាងណាមិញក្នុងអំឡុងពិធីក្បួននៃការប្រារព្ធទិវារកងទ័ពជើងទឹករុស្សី មេដឹកនាំរុស្សីរូបនេះពុំបានបញ្ជាក់បន្ថែមជុំវិញប្រតិបត្តិការពិសេសរបស់ខ្លួនលើអ៊ុយក្រែននោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង