Yearendyearend1140x150
Img 0571

ចិនធ្វើសមយុទ្ធចម្បាំងក្បែរតៃវ៉ាន់ខណៈភាពតានតឹងជាមួយអាម៉េរិកកំពុងតែក្តៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អាម៉េរិក តៃវ៉ាន់ ចិន

ចិន៖កងទ័ពរំដោះប្រជាជនចិន បានអនុវត្តការហ្វឹកហ្វឺនសមរភូមិប្រយុទ្ធពិសេសមួយក្បែរសមុទ្រចិនខាងកើត និងដែនទឹកផ្សេងៗទៀត ដើម្បីរៀបចំការត្រៀមខ្លួនសង្គ្រាមណាមួយដែលអាចកើតមានឡើង។ សមយុទ្ធពិសេសរបស់ចិននេះធ្វើឡើងក្រោយពីតំណាងសភាជាតិអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានប្រកាសពីគម្រោងបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។

កងម៉ារីនកងទ័ពរំដោះប្រជាជនចិន បានធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់។ បញ្ជាការកងទ័ពចិនភាគខាងកើត បានធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតជាមួយកងនាវានៅសមុទ្រចិនខាងកើត ហើយកងម៉ារីននៅក្នុងបញ្ជាការ ភាគខាងត្បូងបានរៀបចំការហ្វឹកហ្វឺនស្រដៀងគ្នានេះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

គួរបញ្ជាក់ថា គំរោងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាម៉េរិក មកកាន់កោះតៃវ៉ាន់នេះ ត្រូវបានអ្នកជំនាញយល់ឃើញថាប្រសិនបើលោកស្រីទៅកាន់កោះតៃវ៉ាន់មែន ការប្រឈមមុខដាក់គ្នារវាងកងកម្លាំងអាម៉េរិក នឹងចិនអាចនឹងផ្ទុះឡើងជាមិនខាង ហើយប្រសិនការផ្ទុះសង្រ្គាមជាមួយចិនមែននោះសង្រ្គាមលោកលើកទ៣ អាចនឹងកើតមានឡើង។

តែដំណើរទស្សនកិច្ចនេះ លោកស្រីពុំបានលើកតៃវ៉ាន់មកពិភាក្សាទៀតនោះទេ ដោយអ្នកស្រីគ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅសិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន នឹងម៉ាឡេស៊ីតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង