Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ចិនបង្កើន«យន្តហោះចម្បាំង»ជាច្រើនប្រភេទនៅជុំវិញកោះតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កងទ័ពជើងទឹកចិន 

ភ្នំពេញ៖ យន្តហោះចម្បាំងជាច្រើនប្រភេទរបស់កងទ័ពអាកាសចិន ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយ និង ហោះហើរជុំវិញកោះតៃវ៉ាន់។ការហោះហើរនេះ ធ្វើឡើងក្រោយពីប្រធានសភាតំណាងរាស្ត្រអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានប្រកាសពីគម្រោងបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។ 

យន្តហោះចម្បាំងជាច្រើនប្រភេទរបស់ចិន ត្រូវបានដាក់ពង្រាយ និង ហោះហើរក្បែរកោះតៃវ៉ាន់ដែលបង្កជាក្តីបារម្ភនូវការផ្ទុះសង្គ្រាម។អ្នកនាំពាក្យកងទ័ពអាកាសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងជាច្រើនប្រភេទរបស់កងទ័ពអាកាសចិនដែលហោះហើរជុំវិញកោះតៃវ៉ាន់ គឺដើម្បីបង្កើនសមត្ថភាពរបស់ពួកគេដើម្បីការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី។

អ្នកនាំពាក្យរូបនេះ បានប្រកាសនូវសារព្រមានថា កងកម្លាំងទ័ពអាកាសរបស់ចិន មានការតាំងចិត្តខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដីរបស់ខ្លួន។សម្រាប់ចិន វាគឺជាបេសកកម្មដ៏ពិសិដ្ឋរបស់កងទ័ពចិន ដើម្បីការពារភ្នំ និង ទន្លេដ៏អស្ចារ្យនៃមាតុភូមិរបស់ចិន។ 

អ្នកនាំពាក្យកងទ័ពអាកាសចិន បានសង្កត់ធ្ងន់ថា យន្តហោះចម្បាំងជាច្រើនប្រភេទបានកំពុងហោះហើរជុំវិញកោះតៃវ៉ាន់ដ៏មានតម្លៃរបស់មាតុភូមិរបស់ចិន ដើម្បីទប់កំហឹង និង បង្កើនសមត្ថភាព ការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី។ កងទ័ពអាកាសចិន មានឆន្ទៈរឹងមាំ និង ពោរពេញដោយទំនុកចិត្ត និង មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

គួរបញ្ជាក់ថា ប្រធានសភាតំណាងរាស្ត្រអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានប្រកាសពីគម្រោងមកបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។មកទល់នឹងពេលនេះ លោកស្រី ផេឡូស៊ី ផ្ទាល់មិនទាន់បញ្ជាក់ជាផ្លូវការថា តើលោកស្រីនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ។សម្រាប់ចិន បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលអាចនឹងកើតឡើង ប្រសិនបើហ៊ានធ្វើបែបនេះមែន៕

Khcct banner

អត្ថបទទាក់ទង