Yearendyearend1140x150
Img 0571

វៀតណាមសន្យាកែទម្រង់លិខិតឆ្លងដែនថ្មីដើម្បីឲ្យអាល្លឺម៉ង់ទទួលយក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖ វៀតណាម នឹងចេញវិញ្ញាបនបត្របញ្ជាក់ពីស្រុកកំណើតរបស់អ្នកកាន់លិខិតឆ្លងដែនថ្មីរបស់វៀតណាមដើម្បីទទួលបានទិដ្ឋាការអាល្លឺម៉ង់។ ការបញ្ជាក់នេះធ្វើឡើងក្រោយប្រទេសអាល្លឺម៉ង់ពុំទទួលយកលិខិតឆ្លងដែនថ្មីរបស់វៀតណាមដោយសារតែមានបញ្ហាកង្វះព័ត៌មានពីពលរដ្ឋវៀតណាមដែលធ្វើដំណើរទៅអាល្លឺម៉ង់។

បើយោងតាមគេហទំព័រស្ថានអាល្លឺម៉ង់ប្រចាំប្រទេសវៀតណាមទូតបានគូសបញ្ជាក់ថា អ្នកទាំងឡាយណាដែលមានបំណងទៅប្រទេសអាល្លឺម៉ង់ត្រូវតែបញ្ជាក់ទីកន្លែងកំណើរ នឹងព័ត៌មានសាម៉ីខ្លួនឲ្យច្បាស់ទើបខាងស្ថានទូតអនុញ្ញាតិ។

បន្ថែមពីនេះស្ថានទូតអាល្លឺម៉ង់នៅទីក្រុងហាណូយបានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនមិនអាចផ្តល់ទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លងដែនថ្មីបានទេ ដោយសារអត្តសញ្ញាណរបស់ពួកគេមិនអាចផ្ទៀងផ្ទាត់ដោយគ្មានទីកន្លែងកំណើតច្បាស់លាស់។ យ៉ាងណាមិញអាជ្ញាធរអាល្លឺម៉ង់មិនអាចស្វែងរកព័ត៌មានអំពីទីកន្លែងកំណើតដោយផ្អែកលើលេខអត្តសញ្ញាណផ្ទាល់ខ្លួននៅក្នុងលិខិតឆ្លងដែននោះទេ។

គួរបញ្ជាក់ថាប្រទេសវៀតណាមបានចាប់ផ្ដើមចេញលិខិតឆ្លងដែនថ្មីរបស់ខ្លួនជាផ្លូវការកាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅដោយពុំមានបញ្ជាក់ទីកន្លែងរបស់ពលរដ្ឋច្បាស់លាស់ដែលជាហេតុជំរុញឲ្យទូតអាល្លឺម៉ង់បដិសេធទទួលយកលិខិតឆ្លងដែនរបស់ពលរដ្ឋវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង