Yearendyearend1140x150
Img 0571

មហាវិទ្យាល័យថៃផ្តល់សញ្ញាប័ត្រកិត្តិយសដល់ឯកឧត្តម ខៀវ កញ្ញារិទ្ធ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន (រូបភាព៖ ក្រសួងព័ត៌មាន)

ថៃ៖ មហាវិទ្យាល័យបច្ចេកវិទ្យាថៃមួយកន្លែង បានផ្តល់សញ្ញាប័ត្រកិត្តិយសដល់ឯកឧត្តម ខៀវ កញារិទ្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារយ៉ាងល្អសម្រាប់ប្រទេសជាតិ ក៏ដូចជាមហាវិទ្យាល័យផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មហាវិទ្យាល័យបច្ចេកវិទ្យាល័យនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស មហាវិទ្យាល័យបច្ចេកវិទ្យាថៃមួយកន្លែងឈ្មោះរាជមង្គលនគរ បានសម្រេចចេញលិខិតសាទរនៃការផ្តល់សញ្ញាប័ត្រកិត្តិយសដល់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះកិច្ចខំប្រឹងប្រែងដែលបានខិតខំបំពេញការងារដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិ សង្គម ក៏ដូចជាមហាវិទ្យាល័យទាំងមូលផងដែរ។

ឯកឧត្តម ខៀវ កញ្ញារិទ្ធបានថ្លែងថា៖«ថ្ងៃនេះ បានទទួលលិខិតពីមហាវិទ្យាល័យបច្ចេកវិទ្យារាជមង្គលនគរ ដែលបានសម្រេចផ្តល់សញ្ញាប័ត្រកិត្តិយសប្រចាំឆ្នាំដល់រូបខ្ញុំ អាស្រ័យការបំពេញការងារដ៏មានផលប្រយោជន៍ចំពោះប្រទេសជាតិ និងសង្គម។»


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង