Yearendyearend1140x150

ចិនត្រៀមខ្លួនប្រមូលផល«ផ្កាសាហ្វរុន»ជាច្រើនពាន់ហិកតា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ផ្កាសាហ្វរុនប្រហែល ១,០០០ ហិកតានៅលើជម្រាលភ្នំ Tianshan ក្នុងតំបន់ស្វយ័ត ភាគពាយព្យនៃប្រទេសចិន បានត្រៀមរួចរាល់សម្រាប់ការប្រមូលផលនាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិន។

កសិករជាច្រើនក្នុងតំបន់កំពុងច្រូតកាត់ផ្កាសាហ្វរុនជាច្រើនពាន់ហិកតា ដែលវាកំពុងបង្កើតជាទិដ្ឋភាពដ៏ប្លែក និងស្រស់ស្អាតមួយក្នុងប្រទេសចិន។ ការប្រមូលផលផ្កាសាហ្វរុនមិនមែនជាការងារងាយស្រួលនោះទេដោយកសិករត្រូវស្លៀកសម្លៀកបំពាក់ក្រាស់ៗពេលច្រូតកាត់ព្រោះផ្កានេះមានបន្លានៅគែមស្លឹក និងមែកដែលនេះអ្នកផលលំបាកមួយសម្រាប់កសិករចិន។

បន្ថែមពីនេះផ្កាសាហ្វរុនដែលដាំនៅទីនោះមានគុណភាពល្អឥតខ្ចោះ ដោយសារដីមានជីជាតិ ពន្លឺគ្រប់គ្រាន់ ភាពខុសគ្នានៃសីតុណ្ហភាពពេលថ្ងៃ និងពេលយប់ ជាពិសេសប្រព័ន្ធធារាសាស្រ្តនៃទឹកដែលរលាយពីភ្នំ Tianshan ដែលជំរុញឲ្យផ្កាសាហ្វរុនមានពូជហើយដុះបានល្អ ទាំងផ្កា និងគ្រាប់វាគឺមានតម្លៃជាខ្លាំងសម្រាប់ទីផ្សារសេដ្ឋកិច្ចក្នុងពិភពលោក។

ផ្កាសាហ្វរុននេះអាចប្រើជាថ្នាំពណ៌ធម្មជាតិបាន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត សរសៃស្ងួតរបស់វាត្រូវបានគេចាត់ទុកថាជាប្រភេទឱសថដ៏មានតម្លៃដែលអាចលក់ក្នុងតម្លៃ ១៣៦ យន់ (ប្រហែល ២០ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។ គ្រាប់ពូជអាចត្រូវបានប្រមូលផលដោយម៉ាស៊ីន និងទៅឱ្យក្រុមហ៊ុនក្នុងស្រុក ដែលពួកគេនឹងត្រូវបានកែច្នៃបន្ថែមទៅជាប្រេង និងទឹកខ្មេះ។

ទន្ទឹមនឹងនេះផ្កាសាហ្វរុនក៏ធន់នឹងគ្រោះរាំងស្ងួត និងជាតិប្រៃ ហើយត្រូវការថ្នាំសម្លាប់សត្វល្អិត និងជីតិចតួចដើម្បីថែរក្សាវា។ ជាងនេះទៅទៀត ទីផ្សារផ្កាសាហ្វរុនគឺជាចំណូលមួយផ្នែកធំសម្រាប់ជួយទ្រទ្រង់ទីផ្សារស្រុកចិននាពេលបច្ចុប្បន្ននិងអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង