Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កម្ពុជា-វៀតណាម ឯកភាពជំរុញការបោះបង្គោលព្រំដែននៅសល់ ១៦ភាគរយទៀត

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ SPM Page

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដូ វ៉ាន់ជៀន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នា នឹងជំរុញការបោះបង្គោលព្រំដែននៅសល់ ១៦ភាគរយទៀត ឱ្យបានឆាប់រហ័ស។ ការឯកភាពគ្នានេះធ្វើឡើងក្នុងឱកាស សម្តេច ហ៊ុន សែន និងលោក ដូ វ៉ាន់ជៀន ជួបពិភាក្សានៅលើទំនាក់ទំនងទ្វេភាគី ក្នុងឱកាសខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនង ការកសាងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅថ្ងៃទី២៩កក្កដានេះ។

ក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសំដែងការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាននូវការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះ បានឯកភាពគ្នា នឹងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាព មានព្រំដែនស្ថេរភាព បង្កងលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នា។

សម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាភាគីវៀតណាម បានរម្លឹកពីដំណើរការឆ្លងកាត់ដងវែងឆ្ងាយដែលបក្ស រណសិរ្សទាំងពីរ បានឆ្លងកាត់ជាមួយគ្នា បានជួយគ្នាទៅវិញទៅមក ពិសេសសម្ដេច រំលឹកពីដំណើរតស៊ូរបស់សម្ដេច និងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះប្រទេសកម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់ ។

សូមជម្រាបថា នៅក្នុងឆ្នាំខាងមុខនេះ ជាខួបទី ៤៥ឆ្នាំ នៃការបង្កើតកងទ័ពកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធ នឹងរៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជា ចំនួន ៤៩ ដែលនៅសេសសល់ បានវិលត្រឡប់មកកាន់មាតុភូមិរបស់កម្ពុជាវិញ៕

ប្រភពរូប៖ SPM Page
ប្រភពរូប៖ SPM Page


Khcct banner

អត្ថបទទាក់ទង